ព័ត៌មានជាតិ
ស្ថាប័ន IDP បានរៀបចំពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់យ៉ាងជោគជ័យគាំទ្រសិស្សនិស្សិតរាប់ពាន់នាក់ទទួលបានឱកាសទៅសិក្សានៅបរទេស
ពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ដ៏ធំជាងគេត្រូវបានរៀបចំឡើងដោយស្ថាប័ន IDP Education ក្រោមការគាំទ្រ និងចូលរួមបើកដោយលោក Andreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE នាព្រឹកចុងសប្តាហ៍ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤ នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ។
សិស្ស និស្សិត និងអាណាព្យាបាលសរុបប្រមាណជាង ១២០០ នាក់បានជួបប្រឹក្សាផ្ទាល់ជាមួយអ្នកតំណាងនៃស្ថាប័នលំដាប់ពិភពលោកប្រមាណជាង ៥០ ស្ថាប័នមកពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ដើម្បីស្វែងយល់លម្អិតនូវព័ត៌មានអំពីជម្រើសសិក្សា លក្ខខណ្ឌចូលរៀន ការដាក់ពាក្យ និងស្នើរសុំទិដ្ឋាការដើម្បីទៅសិក្សា ព្រមទាំងព័ត៌មានអាហារូបករណ៍នានាជាច្រើន នាពិព័រណ៍រយៈពេល ២ថ្ងៃនេះដែលធ្វើឡើងក្នុងថ្ងៃទី ១៣ និង ១៤ កក្កដា ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែលអង្គរ និងភ្នំពេញ។

ក្រោមការឆ្លុះបញ្ចាំងលើឥទ្ធិពលនៃការអប់រំអន្តរជាតិ លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE បានបញ្ជាក់ថា៖ “ការអប់រំអន្តរជាតិផ្តល់ផលវិជ្ចមានគួរឲ្យកត់សម្គាល់សម្រាប់សិស្សានុសិស្សលើចំណេះដឹង និងជំនាញ ព្រមទាំងចក្ខុវិស័យដែលជម្រុញបន្ថែមដល់ការអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពសម្រាប់ភាពជាអ្នកដឹកនាំ។”
លោកក៏បានបន្ថែមទៀតថា៖ “ពិព័រណ៍នេះគឺជាវេទិកាដ៏ទូលំទូលាយ និងស្វាគមន៍រាល់សិស្សានុសិស្ស និងអាណាព្យាបាលសំដៅយ៉ាងណាស្វែងយល់ ឬសាកសួរព័ត៌មានលម្អិតដើម្បីទទួលបានព័ត៌មានថ្មីៗ និងត្រឹមត្រូវពីអ្នកជំនាញដើម្បីសម្រេចបាននូវបំណងក្នុងការបន្តការសិក្សានៅស្ថាប័នដែលខ្លួនពេញចិត្តនៅក្នុងប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់។”
ពិព័រណ៍ក៏រួមមានការផ្តល់ជូនព័ត៌មានលម្អិតអំពីអាហារូករណ៍របស់រដ្ឋាភិបាលអូស្រ្តាលី និងណូវែលហ្សេឡង់តាមរយៈកម្មវិធី Australia Awards និង Manaaki New Zealand Scholarships។ បន្ថែមពីនេះ អ្នកចូលរួមក៏ទទួលបានឱកាសយល់ដឹងបន្ថែមពីវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ឬការធ្វើតេស្តដែលទទួលស្គាល់ជាសកល (IELTS) ពីអ្នកជំនាញប្រចាំមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (សាលា ACE) និងអ្នកផ្តល់ជូនតេស្ត IELTS ផ្លូវការ (IDP IELTS) ផងដែរ។ សិស្ស និស្សិត និងអាណាព្យាបាលដែលចូលរួមក៏បានរីករាយជាមួយនឹងសកម្មភាពកំសាន្តបែបអប់រំនានាក្នុងពិព័រណ៍ដែលសាកសមលើគ្រប់កម្រិត និងវ័យរួមមាន ការឆ្លើយសំនួរងាយៗដើម្បីទទួលបានរង្វាន់ ការប្រកបពាក្យបែបឌីជីថល (កម្មវិធី CAMBee) ការចាប់កូនបាល់តាមម៉ាស៊ីនដើម្បីទទួលបានរង្វាន់ និងការថតវីឌីអូសែលហ្វី ៣៦០ ដឹក្រេវីដេអូក្រោមការសម្របសម្រួលពីក្រុមការងារ និងក្រុមស័្មគ្រចិត្តដោយផ្ទាល់។

បង្កើតឡើងដោយរដ្ឋាភិបាលអូស្រ្តាលីក្នុងឆ្នាំ ១៩៦៩ ស្ថាប័ន IDP មានការិយាល័យប្រមាណ ១៩០ កន្លែងលើបណ្តាប្រទេសជាង ៨០ និងបន្តការផ្តល់ជូនសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសឈានមុខគេលើពិភពលោក រួមមានប្រទេសអូស្រ្តាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អៀរឡង់ សហរដ្ឋអាមេរិក និងកាណាដាជាដើម។
ស្ថាប័ន IDP ក៏ឈានមុខគេលើការផ្តល់ជូនតេស្ត IELTS ដែលជាតេស្តវាយតម្លៃសមត្ថភាពភាសាអង់គ្លេស និងត្រូវបានទទួលស្គាល់ពីប្រមាណ ១១៥០០ ស្ថាប័នជុំវិញពិភពលោក។
សម្រាប់សិស្ស និស្សិត និងអាណាព្យាបាលដែលចង់ទទួលបានសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសដោយឥតគិតថ្លៃ និងមានជំនាញ សូមទំនាក់ទំនងមកកាន់ការិយាល័យ IDP ដែលមាននៅទីតាំងទាំង ៦ សាខានៃសាលា ACE ក្នុងរាជធានីភ្នំពេញ និងសៀមរាប ឬទំនាក់ទំនងមកកាន់ 023 902 600 ។

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ