ព័ត៌មានជាតិ
ក្រសួងវប្បធម៌ រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដើម្បីសហគមន៍គ្មានគ្រឿងញៀន
អ្នកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងជាតំណាង បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ក្រោមប្រធានបទ «ខ្ញុំ អ្នក យើងទាំងអស់គ្នា រួមគ្នាដើម្បីជីវិត និងសហគមន៍យើង គ្មានគ្រឿងញៀន»។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងសហការីជាគ្រូឧទ្ទេស ព្រមទាំង តំណាងសមាគមសិល្បករខ្មែរ តារាសម្តែង បវរកញ្ញា ប្រធានមន្ទីរវប្បធម៌រាជធានី-ខេត្ត មន្រ្តីរាជការ សិស្ស និស្សិត សរុបប្រមាណក្រោម ២០០នាក់ ដែលប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលអង្គរវត្ត ទីស្តីការក្រសួង។

រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ដើម្បីរួមចំណែកអនុវត្តនូវបទបញ្ជា ស្ដីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងអ្នកពាក់ព័ន្ធ គឺបានចូលរួមគ្រប់សកម្មភាពរួមចំណែកក្នុងការផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដែលក្រសួងជាផ្នែកមួយរបស់អាជ្ញាធរ និងមានតួនាទីចូលរួមចំណែកអនុវត្ត។

អ្នកស្រី ឡងឌី សាន់ណារ៉ា បានបន្តថា វគ្គបណ្ដុះបណ្ដាលនេះ គឺមានគោលបំណងរួមគ្នាចាត់វិធានការគ្រប់បែបយ៉ាងដើម្បីបង្ការទប់ស្កាត់ បង្ក្រាប និងដោះស្រាយបញ្ហាដែលពាក់ព័ន្ធគ្រឿងញៀន សំដៅការពារសុខភាពប្រជាជនរួមទាំងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍សង្គមទាំងនៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ដែលត្រូវបានបញ្ចប់បេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួនក៏ដូចជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបន្តវេនបំពេញបេសកម្មជាតិដ៏ថ្លៃថ្លាស្របតាមច្បាប់គោលការណ៍យុទ្ធសាស្ត្រ និងវិធានការចាំបាច់នានា។

រដ្ឋលេខាធិការ បានបញ្ជាក់ថា ក្នុងនាមស្ថាប័នដែលមានតួនាទីក្នុងការផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការ និងធ្វើការយ៉ាងជិតស្និតជាមួយអង្គភាពពាក់ព័ន្ធក្រោមឱវាទ គ្រឹះស្ថានអប់រំ សិល្បករ ផលិតករ អ្នកនិពន្ធ អ្នកបង្កើតមាតិកា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត ដើម្បីរួមគ្នាផ្សព្វផ្សាយអប់រំទៅតាមព្រឹត្តិការណ៍ និងការបង្កើតស្នាដៃផ្សេងៗ។ ជាមួយគ្នានេះ សិល្បករទាំងក្នុងនិងក្រៅប្រព័ន្ធ គឺបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមសម្ដែងទៅតាមព្រឹត្តិការណ៍ ពីខ្លឹមសារអប់រំ ទប់ស្កាត់ ដោយការសម្តែងផ្ទាល់ ការតាក់តែងនិពន្ធស្នាដៃ ការថតខ្សែភាពយន្តអប់រំខ្លីៗ ព្រមទាំងការបញ្ចូលសារនៅតាមការចាក់បញ្ចាំងតាមរោងភាពយន្ត។ល។

រដ្ឋលេខាធិការ បានបន្ថែមទៀតថា លទ្ធផលខាងលើ គឺជាការរួមចំណែករបស់ក្រសួងវប្បធម៌លើការផ្សព្វផ្សាយ អប់រំ បង្ការដែលមានកំណត់ក្នុងឯកសារផែនការយុទ្ធសាស្ត្ររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ អ្នកស្រី ឡងឌី សាន់ណារ៉ា បានស្នើដល់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលទាំងអស់មេត្តាយកចិត្តទុកដាក់ និងទទួលយកចំណេះដឹងនេះយកទៅពង្រីកផ្សព្វផ្សាយបន្តបញ្ជ្រៀបទៅដល់មូលដ្ឋាន ដើម្បីសុខសុវត្ថិភាពសង្គមយើងទាំងមូល៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ