Connect with us

ព័ត៌មានជាតិ

ប្រកាស​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ចំនួន​៧០​នាក់

បានផុស

នៅ

លោក ឃួ​ង ស្រេង សមាជិក​គណៈ​កម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ចំនួន​៧០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ ដែល​បាន​ប្រកាស​ទាំង​៧០​នាក់ គឺ​ក្នុង​មួយ​ខណ្ឌ​មាន​ចំនួន​៥​នាក់ ដែលមាន​ប្រធាន​មួយ​រូប អនុប្រធាន​មួយ​រូប​និង​មាន​សមាជិក​ចំនួន​៣​រូប​។ ក្នុង​នោះ​ក៏​មាន​សមាជិក​២​រូប​បាន​សម្រេច​ចូល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា យើង​បាន​ចូលមក​រួមរស់​ជាមួយគ្នា​ហើយ ដូច្នេះ​យើង​ត្រូវ​រួមគ្នា ធ្វើយ៉ាងណា អភិវឌ្ឍន៍​ប្រទេស ឱ្យ​សម្រេចបាន​នូវ​ចក្ខុវិស័យ ក្លាយ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ ២០៥០​។ ​សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​ឱ្យ​កម្ពុជា​ឈានឆ្ពោះ​ទៅ​សម្រេចបាន​នូវ​គោលដៅ​នេះ​។ សម្រាប់​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន សូម​ធ្វើ​ចលនា​ឱ្យគេ​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​យើង​។ ការ​សូម​ឱ្យ​មាន​ចលនា​នេះ គឺ​ដើម្បី​ឱ្យ​មានការ​ឯកភាព​តែមួយ មាន​ឯកភាព​ជាតិ​តែមួយ នោះ​ការ​អភិវឌ្ឍ​ប្រទេស​នឹងធ្វើ​ឡើង​ដោយ​ភាពរលូន​និង​លឿន​បំផុត​។ នេះ​ជាការ​មើលឃើញ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។

លោក​ឃួ​ង ស្រេង​បាន​បន្ត​ថា ការ​កសាង​ប្រទេសជាតិ​មួយ​រីកចម្រើន​រុងរឿង​ទៅបាន ទាមទារ​ឱ្យ​មាន​ការបណ្តុះ​បណ្តា​ធនធានមនុស្ស​ដើម្បី​បន្តវេន ដូចដែល​យើង​បាន​មើលឃើញ​នៅពេលនេះ គឺ​សម្តេច​ហ៊ុន ម៉ា​ណែ​ត បាននឹងកំពុង​បន្តវេន​ជា​នាយករដ្ឋមន្ត្រី ពីស​ម្តេច​តេ​ជោ​។ វា​មិនធម្មតា​ពេក​ទេ ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ឈាន​ឆ្ពោះទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ ក្លាយ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ ២០៥០​នោះ យើង​ត្រូវការ​សំខាន់បំផុត​គឺ​ធនធានមនុស្ស​នេះឯង​។

លោក ឃួ​ង ស្រេង​បាន​បន្ត​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រឹងប្រែង​ណាស់ ក្រៅពី​រំដោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​សេចក្តីស្លាប់​នៅក្នុង​របប​ប៉ុលពត នូវបាន​រំដោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​ការ​រាតត្បាត​ពី​ជម្ងឺ​កូ​វីដ​-១៩ ជាមួយនឹង​ការ​កៀរគរ​អ្នក​វិនិយោគ​មកកាន់​ក​ម្ពុ​ជា​កាន់តែច្រើន នាំ​ឱ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​រីកចម្រើន ជាមួយនឹង​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ងារ​ធ្វើ​។

លោក ឃួ​ង ស្រេង ក៏បាន​សូម​សមាជិក​យើង​បើក​បេះដូង​ទទួល សមាជិក​ថ្មីៗ​ទៀត ដើម្បី​រួមគ្នា​បំពេញការងារ​ជូន​ជាតិ រួមគ្នា​ជា​ចលនា​ជាតិ​តែមួយ គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការអនុវត្ត​គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ ដែល​ជា​ព្រែកជីក ប្រវត្តិសាស្ត្រ​លើក​ទី​១​នៅ​កម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បច្ចុប្បន្ន​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ស្នាដៃ និង​ជំរុញ​បន្ថែម​ក្នុងការ​អភិវឌ្ឍ​គម្រោង ព្រែកជីក​ហ្វូណន​-​តេ​ជោ ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​នា​ថ្ងៃទី​០៥​សីហា​២០២៤​ខាងមុខនេះ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម