ព័ត៌មានជាតិ
លោក ហង់ជួន ណារ៉ុន ជួបសំណេះសំណាលជាមួយ បុគ្គលិក អប់រំ នៃមន្ទីរអប់រំយុវជនកីឡាខេត្តបន្ទាយមានជ័យ
នៅល្ងាចថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងសាលប្រជុំមន្ទីរអប់រំយុវជនកីឡាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំនិងធ្វើការសំណេះសំណាល ជាមួយ បុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជនកីឡាខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការចូលរួម លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីអមដំណើរ លោកអ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ លោកគ្រូ អ្នកគ្រូ ប្រហែល ៣០០នាក់បានចូលរួម។

ក្នុងពិធីសំណេះសំណាលនោះ លោកឈួ ប៊ុនរឿង បានមានប្រសាសន៍ថា លោកសូមថ្លែងអំណរគុណដល់ លោក ហង់ជួន ណារ៉ុន បានចុះមកពិនិត្យវឌ្ឍនភាពលើវិស័យអប់រំ នៅថ្នាក់ខេត្ត ក្រុង ស្រុក និងសាលារៀនដោយផ្ទាល់ រួមជាមួយការសួរសុខទុក្ខ ការផ្តល់ភាពកក់ក្តៅ និងការលើកទឹកចិត្តដល់បុគ្គលិកអប់រំនៅថ្នាក់ក្រោមជាតិ នៅគ្រប់កាលៈទេសៈ។
លោកឈូ ប៊ុនរឿង បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងបន្តទៀតថា តាមរបាយការណ៍សង្ខេប អំពីសមិទ្ធផលសម្រេចបានក្នុងវិស័យអប់រំក្នុងបច្ចុប្បន្នមាន។
១.គ្រឹះស្ថានសិក្សាសាធារណៈទូទៅក្នុងខេត្តមានចំនួន ៨២១កន្លែង ២.គ្រឹះស្ថានសិក្សាឯកជនចំណេះទូទៅ មានចំនួន ១៥៨កន្លែង ៣.មានវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសមានចំនួន២កន្លែង ៤.គ្រឹះស្ថានឧត្តមសិក្សាទូទាំងខេត្តមានចំនួន៤កន្លែង និង វិទ្យាស្ថានពហុបច្ចេកទេសខេត្ត។
លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថា គិតមកត្រឹមខែកក្កដា ឆ្នាំ ២០២៤នេះ សម្តេចតេជោហ៊ុន សែនបានផ្តល់អគារសិក្សាចំនួន ២០២ខ្នង ស្មើនិង ១៦៤០បន្ទប់ ក្នុងនោះមានម៉ាស៊ីនកាត់ដេរចំនួន ៣៧០គ្រឿងម៉ាស៊ីនថតចម្លងមានចំនួន ១១គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន២០គ្រឿង។
ក្នុងនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ បានផ្តល់អគារសិក្សា បណ្ណាល័យ ទីចាត់ការ និងផ្ទះគ្រូសរុបចំនួន ៨៤ខ្នង ស្មើនឹង៤១៥បន្ទប់។ លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ឆ្នាំ២០២៣ នេះ បេក្ខជនប្រឡង ទាំងអស់ គោរពតាមគោលការណ៍ប្រឡងបាក់ឌុបបានល្អ មានវិន័យតឹងរ៉ឹងខ្លាំង ការប្រឡងនេះ មានស្តង់ដារ គុណភាពខ្ពស់ បេក្ខជន បេក្ខនារី គោរពម៉ោង រួមទាំង វិន័យប្រឡង មិនយកសំណៅឯកសារ ចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិចចូលក្នុងថ្នាក់ប្រឡង ពោលគឺគោរពតាមបទបញ្ជាបទបញ្ញត្តិ ដែលក្រសួងបានដាក់ចេញ បានគ្រប់ជ្រុងជ្រោយទាំងអស់ អ្នកចេះ គឺជាប់ បេក្ខជននិងបេក្ខនារី មិនបានផ្ទុយនិងបទបញ្ញត្តិនិងកម្រិតវិន័យរបស់ក្រសួងអប់រំឡើយ។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន កោតសរសើរដល់លោកគ្រូ អ្នកគ្រូទាំងបានយកចិត្តទុក ដាក់ក្នុងការបង្រៀនសិស្ស ហើយបានជំរុញឲ្យសិស្សមានការប្រកួតប្រជែងផងដែរ ដើម្បីសម្រេចឲ្យបានចំគោលដៅនៃការផ្សារភ្ជាប់ទៅកាន់ការអប់រំថ្នាក់ឧត្តមសិក្សា និងការកសាងវិជ្ជាជីវៈផ្ទាល់ខ្លួន។
ការផ្ដួចផ្ដើមឱ្យមានការប្រកួតប្រជែងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនេះទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា ដោយមានការបញ្ចូលបន្ថែមជាមួយសិល្បៈមនុស្សសាស្ត្រ នៅថ្ងៃអនាគតផងដែរ៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ