Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ត​ចុះ​ផ្សព្វផ្សាយ​កម្មវិធី​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល នៅ​ខេត្តបាត់ដំបង

បានផុស

នៅ

បាត់ដំបង ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៤​នេះ បាន​បន្ត​ចុះ​ផ្សព្វផ្សាយ ស្ដីពី “​ការអនុវត្ត​រប​បស​ន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ និង “​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​” នៅ​សាលាខេត្ត​បាត់ដំបង ដោយមាន​វត្តមាន​ចូលរួម​ពី​តំណាង​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ សរុប​ប្រមាណ ៤០០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហួត ស៊ី​នាដ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា តាមរយៈ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. គឺ​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​នៅក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ត្រូវ​ទទួលបាន​អត្ថប្រយោជន៍ កម្រិត​ទី​១ ដែល​រួមមាន សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ដែលមាន​ជម្រើស​ទៅ​ព្យាបាល នៅ​មូលដ្ឋាន​សុខាភិបាល​នានា​ជា​ដៃគូ ប​.​ស​.​ស​. បន្ថែម​ពីលើ​មន្ទីរពេទ្យ​រដ្ឋ​, បុគ្គល​ស្វ័យ​និ​យោជន៍ ជា​ស្ត្រី​ដែល​បង់​ភាគទាន​បាន ៩​ខែ​ជាប់​គ្នា នឹង​ទទួលបាន​ប្រាក់​បំណាច់​លំហែ​មាតុភាព​នៅពេល​សម្រាលកូន​, និង​វិភាជន៍​ប្រាក់​បូជាសព នៅពេល​ពួកគាត់​ទទួលមរណភាព​។

​លោក រដ្ឋលេខាធិការ បញ្ជាក់ថា ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់​នៅ​ទូទាំងប្រទេស ក្រសួង​ក៏​នឹង​ពង្រីក​ការដាក់​ពង្រាយ​ការបណ្តុះបណ្តាល​តាម​សហគមន៍ សម្រាប់​ជំនាញ​សាមញ្ញៗ ដូចជា ផ្នែក​សេវាកម្ម និង​ជំនាញ​ពាក់ព័ន្ធ​នឹង​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​។ ការពង្រឹង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ក្នុងការ​ចូលរួម​អភិវឌ្ឍ​វិស័យ TVET តាមរយៈ​ការលើកទឹកចិត្ត​ក្នុងការ​បង្កើត និង​ពង្រីក​កិច្ចសហការ​រវាង​វិស័យ​ឯកជន (​សាកលវិទ្យាល័យ​/​គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស​) និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​ការបណ្តុះបណ្តាល TVET សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ផ្អែកលើ​ការងារ (Work-Based Learning Program), ការផ្លាស់ប្តូរ​ជំនាញ​, ការបង្កើន​ជំនាញ និង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង ដែល​សហគ្រាស គ្រឹះស្ថាន អាចជា​អ្នកផ្ដល់​ការបណ្តុះបណ្តាល​ដោយផ្ទាល់​តែម្ដង ប្រសិនបើ​សហគ្រាស គ្រឹះស្ថាន​នោះ​មានបំណង​ចង់​ធ្វើ​ដោយ​ខ្លួនឯង ហើយ​ក្រសួង​ក៏​លើកកម្ពស់ ព​ន្លឿ​ន និង​ជំរុញ​ការអនុវត្ត​ថ្នាល​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​អនុញ្ញាតឱ្យ​កម្មករនិយោជិត​អាច​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ (​ពី​ចម្ងាយ​) ឬ​សិក្សា​ដោយ​ខ្លួនឯងបាន​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម