ព័ត៌មានជាតិ
អាជ្ញាធរខេត្តកែប ដាំកូនឈើ១៥០០ដើមតាមដងផ្លូវដើម្បីអបអរសាទរពិធី រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤
នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរកសិកម្មរុក្ខាប្រមាញ និងនេសាទខេត្តកែប បានរៀបចំប្រារព្ធពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ សិស្ស និស្សិត និងប្រជាពលរដ្ឋបានចូលរួមជាច្រើនរយនាក់។

ពិធីដាំកូនឈើតាមដងផ្លូវនេះបានប្រព្រឹត្តធ្វើឡើងនៅរង្វង់មូលព្រាបសរ តភ្ជាប់ពីផ្លូវជាតិលេខ៣៣ ទៅផ្លូវលេខ ១៣-៣៥ ទៅតំបន់ភ្នំវ័រ ដែលស្ថិតនៅក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
បើយោងតាមលើកឡើងរបស់លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញនិងនេសាទខេត្តកែប បានធ្វើរបាយការណ៍ឱ្យដឹងថា ក្នុងពិធីរុក្ខទិវា ៩កក្កដា នេះ គឺជាព្រះរាជសកម្មភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាវិរៈក្សត្រ ព្រះវររាជបីតាជាតិខ្មែរ ព្រះបាទសម្តេចព្រះនរោត្តមស៊ីហនុ ព្រះបរមរតនកោដិ ដែលព្រះអង្គតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ និងបន្តនូវព្រះរាជសកម្មភាពដាំកូនឈើនេះ ជាបន្តបន្ទាប់ក្រោមព្រះរាជធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ព្រះករុណាព្រះបានសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោក ថឹង បូរិន បន្តថា សម្រាប់ឆ្នាំ២០២៤នេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានសហការជាមួយមន្ទីរសាធារណៈការខេត្ត អាជ្ញាធរដែនដី និងដោយបានការឯកភាពពីលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជ្រើសរើសកំណត់យកទីតាំងនេះសម្រាប់ប្រារព្ធពិធីអបអសាទរ បុណ្យរុក្ខទិវានាឆ្នាំ២០២៤នេះ ក្នុងគោលបំណងដើម្បីអភិរក្ស និងដាំកូនឈើឡើងវិញនូវប្រភេទឈើលំអ ដូចជាដើមក្ងោក និងគគី ធ្នង់ សម្រាប់ដាំជាម្លប់ធ្វើឱ្យមានការល្អប្រសើរឡើងនូវសោភ័ណ្ឌភាព ទេសភាពធម្មជាតិបរិស្ថាន ប្រណិត ចូលរួមកាត់បន្ថយការឡើងកំដៅពិភពផែនដី និងការប្រែប្រួលអាកាសធាតុ ក៏ដូចជាទុកឲ្យកូនចៅជំនាន់ក្រោយៗទៀតបានស្គាល់ផងដែរ។ ទន្ទឹមនេះមន្ទីរនឹងចែកពពួកឈើហូបផ្លែមួយចំនួនមានដូងក្រអូប ខ្នុរការ៉ុត កូនក្រូចឆ្មារសម្រាប់ចែកជូនដល់សាលារៀន កសិករ និងមណ្ឌលសុខភាពមួយចំនួនផងដែរ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបមានប្រសាសន៍ថា ការដាំដើមឈើអមតាមសង់ខាងផ្លូវ ក្នុងពិធីរុក្ខទិវា ៩កក្កដានេះគី ជាការឆ្លុះបញ្ចាំងអោយឃើញនូវការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំយ៉ាងសកម្មនូវគោលនយោបាយ ដាំ និងថែទាំព្រៃឈើឡើងវិញនៅទូទាំងប្រទេស ហើយបានកំណត់យកបញ្ហាព្រៃឈើជាអាទិភាព ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិអោយរីកចំរើន។

លោក សោម ពិសិដ្ឋ បន្ថែមថា ក្នុងព្រឹត្តិការណ៍នេះ បង្ហាញអោយឃើញនូវការភ្ញាក់រលឹក និងចូលរួមយ៉ាងសកម្មររបស់ ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការការពារ និងបង្កើនធនធានព្រៃឈើដ៏មានតម្លៃរបស់ខ្លួន ដោយឡែកខេត្តកែបសកម្មភាពនៃការដាំកូនឈើនេះ គឺជាសកម្មភាពយ៉ាងសំខាន់បំផុត និងជាចក្ខុវិស័យរបស់ខេត្ត ដើម្បីធ្វើអោយខេត្តកែប ជាក្រុងធម្មជាតិ និងជាគោលដៅទេសចរណ៍បៃតងនាពេលអនាគត។

ក្នុងឱកាសនោះលោកអភិបាលខេត្ត ស្នើគ្រប់អង្គភាព ស្ថាប័ន សាលារៀន វត្តអារាម មន្ទីរពេទ្យ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ចូលរួមដាំកូនក្ងោក គគីរ ធ្នុង អោយបានគ្រប់ដងផ្លូវ និងតាមទីសាធារណៈនានា ដើម្បីអោយខេត្តក្លាយជាទីក្រុងផ្កាក្ងោក ដ៏ទាក់ទាញនារដូវក្ងោកផ្កា ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នៃពិធីរុក្ខទិវានេះ គណៈអធិបតី និងសមាជិកសមាជិកាទាំងអស់ បានចូលរួមដាំ និងចែកដើមឈើមានដូចជាដូង ដើមគគី ដើមក្ងោក សរុប ១៥០០ដើម ក្នុងចំណុចរង្វង់មូលព្រាបស នេះផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ