ព័ត៌មានជាតិ
សរុបសាច់រឿង ប្លន់ជំរិតលុយ ១ លានដុល្លារ ចុងក្រោយម្តាយត្រឹមរើសឆ្អឹងសពកូនយកទៅស្រុកវិញ
ស្នូរកាំភ្លើងបាញ់តបតគ្នាជាងមួយម៉ោងបានស្ងាត់ទៅវិញ ដោយបន្សល់សពឧក្រិដ្ឋជន ០៤ នាក់ស្លាប់រណូករណែលស្រោចដោយឈាមពេញខ្លួន។
ក្រុមឧក្រិដ្ឋនជន ដែលមានបំណងចូលប្លន់ និងចាប់ជំរិតគ្រួសារអភិជនដែលរស់នៅបុរីអង្គរភ្នំពេញបានបរាជ័យ ដោយសារមុខសញ្ញាត្រូវសមត្ថកិច្ចក្តាប់ជាប់បន្ទាប់ពីបានតម្រុយពីបក្សពួកជនល្មើស។
មានតម្រុយអីខ្លះមុនពេលកើតហេតុ?
ឧក្រិដ្ឋជនជាមេខ្លោងជាអតីតអ្នកបើកឡានឱ្យគ្រួសារជនរងគ្រោះ និងជាអ្នករៀបចំផែនការប្លន់ថៅកែរបស់ខ្លួន។ ផែនការប្លន់ប្រដាប់អាវុធនេះ បានបែកធ្លាយដល់ដៃសមត្ថកិច្ច ដោយសារបក្សពួកជនល្មើសម្នាក់ បានរាយការអំពីផែនការឧក្រិដ្ឋកម្មនេះ ខណៈជននេះត្រូវបានអូសទាញឱ្យចូលរួមជាមួយ។ ដោយទទួលបានតម្រុយពីដៃជើងជនល្មើស ទើបសមត្ថកិច្ចបានត្រៀមលក្ខណៈជាមុន រង់ចាំមុខសញ្ញាមកដល់នឹងចាត់ការតែម្តង។
រហូតដល់វេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានចូលមកប្លន់ដូចគម្រោងពិតមែន ក៏ប៉ះគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញជាងមួយម៉ោង បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។
ជនល្មើសជានរណា?
សមត្ថកិច្ចបានកំណត់អត្តសញ្ញាណមេផ្តើមគំនិតរៀបចំផែនការ ប្លន់ជំរិតទារប្រាក់មានឈ្មោះ អុឹម សុវណ្ណរិទ្ធ អាយុ២១ឆ្នាំ។ លើបណ្តាញសង្គមត្រូវបានគេផ្សព្វផ្សាយថាមានតួនាទីជាមន្រ្តីនៅអង្គភាពអគ្គបញ្ជាការដ្ឋានអង្គរក្ស។ តែនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានចេញមកច្រានចោលទាំងស្រុងឈ្មោះ អុឹម សុវណ្ណារិទ្ធ ជាមន្ដ្រីរបស់បញ្ជាការដ្ឋានអង្គរក្ស។
នាយឧត្តមសេនីយរូបនេះលើកឡើងថា មិនមែនជាការពិតនោះទេ ហើយជនល្មើសមិនមានឈ្មោះនៅក្នុងបញ្ជីអង្គរក្សក្នុងអង្គភាពរបស់លោកនោះទេ។
ក្រៅពីមេខ្លោងធំ សមត្ថកិច្ចបង្ហាញអត្តសញ្ញាជនល្មើស ៣ នាក់ទៀត ទីមួយឈ្មោះ រី ពីសី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៨ ផ្លូវលំ ភូមិព្រែករង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី២ ឈ្មោះម៉ូវ សុផានិត អាយុ ២១ ឆ្នាំ និងជនល្មើសទី ៣ ឈ្មោះរ៉ន ភារុណ អាយុ ២១ ឆ្នាំ។
ការៀបចំផែនការប្លន់
ឈ្មោះ អុឹម សុវណ្ណារិទ្ធ ដែលជាមេខ្លោងធំគ្រោងធ្វើសកម្មភាពតាំងពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយសារប្រមូលគ្នីគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគំរោងទៅថ្ងៃទី២៦ ខែកុម្ភៈ។ នៅថ្ងៃទី២៦នេះ ក៏មិនអាចអនុវត្តផែនការទាន់ ក៏លើកគំរោងទៅថ្ងៃ ទី២៧វិញ តែដោយថ្ងៃទី២៧នេះជាថ្ងៃសៅរ៍ ខ្លាចចូលធនាគារដកលុយមិនបាន ក៏លើកមកថ្ងៃ១ ខែមីនា ជាថ្ងៃកើតហេតុតែម្តង។
តាមផែនការដែលដាក់ចេញ ដំបូងគឺប្រមូលគ្នីគ្នាចូលទៅក្នុងផ្ទះ ដោយគំរាមជនរងគ្រោះឲ្យសរសេរសែកសាច់ប្រាក់១លានដុល្លារ បន្ទាប់មកនឹងចាប់កូនស្រីតូច របស់ម្ចាស់ផ្ទះម្នាក់ឡើងឡាន ទៅធនាគារ ដោយឲ្យគ្នាវាចុះដកលុយ និងគំរាមឲ្យម្ចាស់ផ្ទះចាំឆ្លើយទូរសព្ទជាមួយបុគ្គលិកធនាគារ ឲ្យពួកវាដកលុយចុះ។
ផែនការបន្ទាប់ ក្រោយពីដកលុយបាន ពួកវានឹងសម្លាប់ម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធ ព្រមទាំងកូនៗ០៦នាក់ និងអ្នកបម្រើ០២នាក់ សរុប១០នាក់ ប្លន់យកលុយនិងគ្រឿងអលង្ការដែលមានក្នុងទូដែកទាំងអស់ បន្ទាប់មកវេចខ្ចប់សាកសពដាក់ចូលឡានម្ចាស់ផ្ទះ០២គ្រឿង ហើយបើកយកសពទៅបោះចោលនៅពេជ្រនិល។ រីឯអ្នកចូលធនាគារដកលុយ ត្រូវគេចខ្លួនទៅប្រទេសថៃ ឯអ្នកដទៃគឺមិនបាច់រត់ទៅណាទេ។ គម្រោងរបស់មេក្លោង ក្រោយពេលប្លន់បានសម្រេច នឹងទិញឡាន Lexus Kuro 570 មួយគ្រឿង រួចដណ្តឹងប្រពន្ធរៀបការ។
មុនប៉ុន្មានថ្ងៃ មេខ្លោងបានបង្ហាញតម្រុយលើគណនីរបស់ខ្លួន
មុនរៀបចំផែនការប្លន់ដ៏កក្រើក នៅលើគណនីជនល្មើសឈ្មោះ Sovanna Rith បានបង្ហោះសារដោយសរសេរ “សង្ឃឹមថាជោគជ័យនៅចុងខែ២ នេះចុះ”។ ក្នុងនោះជនល្មើសក៏បង្ហាញពីបំណងចង់បានទិញរថយន្តថ្មី 570 Kuro។
ស្ថានភាពជនរងគ្រោះមកដល់ពេលនេះ
ជនរងគ្រោះក្នុងហេតុការណ៍មានឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គីសនី ខេត្តកំពង់ចាម និងជាពាណិជ្ជករមួយរូប ដែលមានទ្រព្យស្ដុកស្ដម្ភ ជំនួញ ដេញថ្លៃផ្គត់ផ្គង់ អគ្គីសនីនៅតាមបណ្ដាខេត្តមួយចំនួន។
ក្នុងហេតុការណ៍មានជនរងគ្រោះរួមទាំងសមាជិក និងកូនឈ្នួលបម្រើជិត ១០ នាក់ មានសុវត្ថិភាព មិនមានគ្រោះថ្នាក់អ្វីនោះទេ។
ជនល្មើសបន្សល់ទុកអីខ្លះ ក្រោយកើតហេតុ
នៅទីកន្លែងកើតហេតុក្រុមឧក្រិដ្ឋជន បានបន្សល់កាំភ្លើងវែង AK ០១ដើម និងកាំភ្លើងខ្លី០២ដើម។ ក៏បង្កឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន មានដូចជារថយន្ត និងផ្ទះជងរងគ្រោះ ត្រូវរងការបាញ់ទម្លុះដោយគ្រាប់កាំភ្លើង។
ការវិវឌ្ឍចុងក្រោយ
សាកសពឧក្រិដ្ឋជនទាំង ០៤ នាក់ ត្រូវយកទៅបូជានៅវត្តទឹកថ្លានៅថ្ងៃ ០២ មីនា ២០២១។ ក្នុងចំណោមសពឧក្រិដ្ឋជនទាំង ០៤ មានសាច់ញាតិជនល្មើស ៣ នាក់ បានមកធ្វើបុណ្យលើកលែងតែមេខ្លោង ដែលគិតត្រឹមរសៀលថ្ងៃ ២ កុម្ភៈ មិនមានសាច់ញាតិណាមកចូលរួមពិធីបុណ្យនោះទេ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្រេចឧបត្ថម្ភថវិកាចំនួន២០លានរៀលដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបើកប្រតិបត្តិការ បង្ក្រាបក្រុមចោរប្លន់ និងជំរិតបានជោគជ័យ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២០ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី