ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌ៧មករា ចាប់ផ្តើមអនុវត្តយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ក្នុងមូលដ្ឋានដើម្បីឲ្យពលរដ្ឋចូលរួមបរិច្ចាគសម្ភារៈ
រដ្ឋបាលខណ្ឌ៧មករា បានចាប់ផ្តើមអនុវត្តយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារៈសិក្សា ដែលពលរដ្ឋសិស្សនិស្សិតទូទៅឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ និងមានតម្លៃ សម្រាប់យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។
យុទ្ធនាការនេះ គឺជាអនុវត្តតបតាមគំនិតផ្ដួចផ្ដើម និងដឹកនាំប្រកបដោយកិត្តិបណ្ឌិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចាប់អនុវត្តតាំងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
លោក កេត ឧត្តម អភិបាលរងខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាលខណ្ឌបានឱ្យដឹងថា ដោយទទួលបានការចង្អុលបង្ហាញពីរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌបានរៀបចំធុងសម្រាប់ទទួលសម្ភារៈចំនួន២ សម្រាប់ទទួលរបស់របរ និងសម្ភារៈដែលពលរដ្ឋយកមកបរិច្ចាគ ក្នុងគោលដៅសម្រាប់យកទៅចែកជូនបន្តដល់ពលរដ្ឋដែលខ្វះខាត ហើយអ្នកកំពុងមានតម្រូវការ។
លោកអភិបាលរងបន្ថែមថា ធុងទាំង២ដែលមានពណ៌លឿងលាយបៃតង ដោយភ្ជាប់ជាមួយអក្សរ «ចាស់អ្នក ថ្មីខ្ញុំ» គឺធុងទី១ រដ្ឋបាលខណ្ឌខណ្ឌបានដាក់នៅមុខសាលាខណ្ឌផ្ទាល់តែម្តង សម្រាប់អាចឱ្យប្រជាពលរដ្ឋដែលអញ្ចើញទៅទទួលសេវាសាធារណៈផ្សេងៗ អាចបានដឹងពីព័ត៌មាន នៃការចូលផ្តល់ និងអាចមានសទ្ធាចិត្តសប្បុរសបរិច្ចាគជាសម្ភារៈនានាផ្សេងៗ តាមលទ្ធិភាពរបស់ពួកគាត់។
ចំណែកធុងទី២ គឺរដ្ឋបាលខណ្ឌ និងធ្វើការចល័តទៅតាមបណ្តាទីតាំងនានាផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអាចឱ្យពលរដ្ឋទូទៅបានជ្រាបកាន់តែទូលំទូលាយ លើសកម្មភាពចូលរួមចំណែកបរិច្ចាគ ជាមួយកម្មវិធីសប្បុរសសង្គមមួយនេះ។
ប្រជាពលរដ្ឋ សិស្សនិស្សិត បានបង្ហាញការគាំទ្រ និងពេញចិត្តចូលរួមចំណែកក្នុងការផ្តល់ជាសម្ភារៈដែលពួកគាត់គិតថាឈប់ប្រើប្រាស់ យកទៅដាក់ក្នុងធុងតាមទីតាំងដែលអាជ្ញាធរតាមតំបន់បានកំណត់។ ក្រុមនិស្សិត បន្ថែមថា «ចាស់អ្នក ថ្មីខ្ញុំ » គឺជាកម្មវិធីដ៏ល្អសម្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ និងគ្រប់ស្រទាប់វណ្ណៈអាចចូលរួមចំណែកជាមួយសកម្មភាពសប្បុរសសង្គមមនុស្ស និងសង្គមជាតិទាំងមូលផងដែរ។
គួររំលឹកផងដែរថា លោកស្រី ដេវី ឡាដែត ស្នងការកម្មវិធីក្រុមវឌ្ឍននារី និងជាប្រធានគម្រោងបរិស្ថាននៃសមាគមកាយឫទ្ធិនារីកម្ពុជា បានឱ្យដឹងថា សមាគមកាយឫទ្ធិនារីកម្ពុជាបង្កើតឡើងតាំងពីឆ្នាំ១៩៩៦មកម្លេះ ហើយបច្ចុប្បន្នក្រោមការដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំឱ្យមានគម្រោង និងសកម្មភាពធំៗជាច្រើន ក្នុងនោះក៏មានគម្រោងចូលរួមសកម្មភាពសង្គមផងដែរ ហើយដោយមើលឃើញគម្រោងចូលរួមសម្មភាពចូលរួមសកម្មភាពសង្គម និងថែរក្សាបរិស្ថាននេះល្អ ទើបសមាគមបានបន្តរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» នេះឡើងបន្ថែមទៀត។
លោកស្រី ដេវី ឡាដែត បានឱ្យដឹងថា ត្រឹមរយៈពេលពីរ បីថ្ងៃ បន្ទាប់ពីការប្រកាសយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»នេះ គឺមានប្រជាពលរដ្ឋយ៉ាងផុសផុលបានចូលរួមបរិច្ចាគ របស់របរ និងសម្ភារៈប្រើប្រាស់របស់ខ្លួនមកកាន់សមាគម ហើយបច្ចុប្បន្ន សមាគម ក៏បានពង្រីកទីតាំងទទួលការបរិច្ចាគបន្ថែមនៅតាមទីតាំងសំខាន់ៗមួយចំនួន ក្នុងរាជធានី ភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋ ក្នុងការចូលរួមបរិច្ចាគផងដែរ។
ជនរួមជាតិទាំងអស់ ក៏អាចចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញឬលេខទំនាក់ទំនង៖ 096 646 4574 / 093 858 893៕
អត្ថបទ៖ ម៉េង
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក