ព័ត៌មានជាតិ
រដូវវស្សាខិតចូលមកដល់ រដ្ឋបាលសង្កាត់ផ្សារដេប៉ូ ១ ធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូថ្មី
រដ្ឋបាលសង្កាត់ផ្សារដេប៉ូ ១ បានចាប់ផ្ដើមផ្លាស់ប្ដូរប្រព័ន្ធលូដែលចាស់ទ្រុឌទ្រោម មានដីកកស្ទះពេញ នាំឲ្យជនលិចពេលមេឃបង្អុរភ្លៀងម្ដងៗ។

ជាក់ស្ដែងផ្លូវបេតុងខាងលិចផ្សារដេប៉ូ ចាប់ពីចំណុចផ្លូវម៉ៅសេទុង (១២៨ ) ដល់ចំណុចផ្លូវ ១៥០ ខាងក្រោយផ្សារ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ ១ ខណ្ឌទួលគោក ដែលចំណុចផ្លូវនេះ រៀងរាល់ពេលភ្លៀងធ្លាក់មកម្តងៗ តែងតែទឹកដក់លើផ្លូវ ជាហេតុនាំឲ្យមានផលលំបាកដល់ប្រជាពលរដ្ឋ ដោយសារទឹកហូរលិចចូលផ្ទះ ពិបាកទាំងការរស់នៅ និងធ្វើដំណើរ។
លោកស្រី ពៅ ស្រមោច ចៅសង្កាត់ផ្សារដេប៉ូទី ០១ លើកឡើងថា អាជ្ញាធរសង្កាត់ផ្សារដេប៉ូ ១ បានចុះធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូចាស់មកដាក់លូថ្មី ដែលមានកម្រាស់ ៦ តឹក ប្រវែង រួមទាំងសងខាងផ្លូវ ៤៧ ម៉ែត្រ។ ចំពោះការផ្លាស់ប្ដូរនេះដែរ ជួយដោះស្រាយបញ្ហាលិចទឹកនៅក្នុងតំបន់ ដែលផ្តល់ភាពងាយស្រួលរំដោះទឹកភ្លៀងនារដូវវស្សានេះ មិនឲ្យមានការជនលិចលើផ្លូវ ឬ ហូរចូលផ្ទះប្រជាពលរដ្ឋ។

ជាមួយនេះដែរ អាជ្ញាធរ សូមមេត្តាយោគយល់ចំពោះការដ្ឋានកំពុងសាងសង់ និងដាក់លូ ដែលមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ។ បន្ថែមនោះ អាជ្ញាធរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវវេចខ្ចប់សំរាមដាក់ឲ្យបានត្រឹមត្រូវ ជៀសវាងពេលមានភ្លៀងធ្លាក់ សំរាមហូរចូលក្នុងប្រព័ន្ធលូ បង្កការកកស្ទះផ្លូវទឹក៕
អត្ថបទ ៖ ម៉េង , រដ្ឋា








-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ