ព័ត៌មានជាតិ
លោក ប្រាក់ សោភ័ណ ប្រាប់ស្នងការកុំឱ្យបន្ធូរដៃបង្រ្កាបក្មេងទំនើងកាប់ចាក់ និងក្មេងជក់បារីអេឡិចត្រូនិចនៅក្នុងខេត្តសៀមរាប
បញ្ហាក្រុមក្មេងទំនើងកាប់កាក់ ក្មេងជក់បារីអេឡិចត្រូនិច ក៏ដូចជាបញ្ហាគ្រឿងញៀន នៅតែជាបញ្ហាក្តៅសម្រាប់លោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប។ លោកបានប្រាប់ទៅស្នងការខេត្ត និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្ត ត្រូវបន្តកុំបន្ធូរដៃបង្រ្កាប និងទប់ស្កាត់បញ្ហាសង្គមទាំងនេះឱ្យមានប្រសិទ្ធភាព។ អភិបាលខេត្តសៀមរាប បានលើកឡើងពីបញ្ហាទាំងនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅ។
លោក ប្រាក់ សោភ័ណ បានជំរុញដល់ស្នងការនគរបាលខេត្ត និងអភិបាលក្រុង ស្រុកទាំងអស់ត្រូវជំរុញការផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងច្បាប់ចរាចរណ៍ឱ្យប្រជាពលរដ្ឋគ្រប់ៗគ្នា ពិសេស សិស្សានុសិស្ស។ លោក អភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវរៀបចំសណ្តាប់ធ្នាប់ឱ្យបានរៀបរយ និងត្រូវរៀបចំធុងសំរាមនៅតាមទីសាធារណៈ ពិសេស ធុងសំរាមធំៗ ដើម្បីឱ្យប្រជាពលរដ្ឋយកទៅទុកដាក់ ឲ្យមានរបៀបរៀបរយស័ក្តិសមជាទីក្រុងទេសចរណ៍ ហើយឲ្យក្រុមការងារប្រមូលសំរាមមានភាពងាយស្រួលប្រមូលផងដែរ។ លោក ប្រាក់ សោភ័ណ បានសង្កត់ធ្ងន់ឲ្យសមត្ថកិច្ចបន្តធ្វើការបង្ក្រាប ទប់ស្កាត់ក្រុមក្មេងទំនើងដែលកាប់ចាក់គ្នាបង្កបញ្ហាដល់សង្គម ក្រុមជក់បារីអេឡិចត្រូនិច និងគ្រឿងញៀនឲ្យដូចភ្លៀងរលឹម។
បន្ថែមលើនេះ លោកអភិបាលខេត្ត បានបញ្ចាក់ថា ផែនការបន្ទាប់ គឺរដ្ឋបាលគ្រោងនឹងរៀបចំតំបន់ទេសចរណ៍តាមដងស្ទឹងសៀមរាប និងតំបន់មួយចំនួនទៀតក្នុងក្រុង ដើម្បីជាការទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប។ ម្យ៉ាងទៀត រដ្ឋបាលខេត្ត នឹងធ្វើការដាំដើមឈើតាមខ្សែផ្លូវនីមួយៗបន្ថែមទៀត ដើម្បីជាការលើកកម្ពស់សោភ័ណភាព និងឱ្យក្រុងសៀមរាបមានភាពបៃតង៕
ដោយ៖ គឿនវេត
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច