ព័ត៌មានជាតិ
ប្រធានផ្សារទួលទំពូង ប្ដេជ្ញាអនុវត្តឲ្យបានត្រឹមត្រូវចំពោះការយកថ្លៃភាស៊ីផ្ញើ កង់ ម៉ូតូ ឬ រថយន្ត តាមសៀវភៅបន្ទុករបស់រដ្ឋ
លោកប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង បានប្ដេជ្ញាអនុវត្តឲ្យបានត្រឹមត្រូវចំពោះការយកតម្លៃភាស៊ីផ្ញើ កង់ ម៉ូតូ ឬ រថយន្ត តាមសៀវភៅបន្ទុករបស់រដ្ឋ ដើម្បីមានប្រសិទ្ធភាព និងមិនលើកលែងចំពោះភ្នាក់ងារភាស៊ីណាយកលើសសៀវបន្ទុក នឹងចាត់ការតាមច្បាប់។

លោក ចំរើន សុខលីម ប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង បានប្រាប់ឲ្យ កម្ពុជាថ្មី ដឹងថា កិច្ចការងារនេះ លោកតែងបានកោះហៅភ្នាក់ងារ និងក្រុមហ៊ុន ទទួលភាស៊ីផ្ញើ កង់ ម៉ូតូ ឬ រថយន្ត នៅជុំវិញផ្សារ មកធ្វើការអប់រំណែនាំជារឿយៗ បំផុត លើការយកតម្លៃពីប្រជាពលរដ្ឋឲ្យស្របតាមសៀវភៅបន្ទុករបស់រដ្ឋ។
លោក ចំរើន សុខលីម បន្តថា ក្រៅតែពីការអប់រំ លោកក៏ព្រមានចាត់វិធានការផងដែរ លើបុគ្គលជាភ្នាក់ងារទទួលបញ្ញើទាំងឡាយណាដែលអនុវត្តផ្ទុយពីការណែនាំ ពិសេសការទាមទារកំណត់តម្លៃពីភ្ញៀវ លើសសៀវភៅបន្ទុក។ ប៉ុន្តែ ប្រសិនបើប្រជាពលរដ្ឋលោកជាអ្នកជូនតម្លៃលើស វាជាទឹកចិត្តអាណិតស្រលាញ់របស់ពួកគាត់។

ដោយឡែកប្រជាពលរដ្ឋដែលអញ្ជើញទៅទិញអីវ៉ាន់នៅផ្សារទួលទំពូង ក៏បានសម្ដែងការពេញចិត្ត និងគាំទ្រ ចំពោះការយកតម្លៃផ្ញើ កង់ ម៉ូតូ ចំនួន ២០០ រៀល ដល់ ៣០០ រៀល តាមសៀវភៅបន្ទុករបស់រដ្ឋ។
ប្រជាពលរដ្ឋខាងលើ បញ្ជាក់ថា ពេលហែកសំបុត្រផ្ញើរួច ភ្នាក់ងារភាស៊ីមិនបានទារលុយពីគាត់នោះទេ គឺពួកគាត់បានឲ្យតម្លៃផ្ញើម៉ូតូ ៥០០ រៀល តែម្ដង ដែលជាការពេញចិត្តផ្ដល់ទៅភ្នាក់ងារភាស៊ី ព្រោះនេះជាថវិកា និងទឹកចិត្តលើសបន្តិចបន្តួចប៉ុណ្ណោះ។

គួររំលឹកថា កន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅកាន់ប្រធានគណៈគ្រប់គ្រងផ្សាររដ្ឋទាំង ២៥ ក្នុងរាជធានីភ្នំពេញ ឲ្យពិនិត្យមើល និងត្រូវមានវិធានការជាចាំបាច់ ដោយមិនមានការលើកលែងនោះទេ ទៅលើក្រុមហ៊ុន និងភ្នាក់ងារភាស៊ីទាំងឡាយណា ដែលនៅតែបន្តការទទួលផ្ញើ កង់ ម៉ូតូ យកតម្លៃលើសពីសៀវភៅបន្ទុករបស់រដ្ឋ។ ករណីមានការទាមទារ ឬ ជំរិតទារប្រាក់ក្នុងតម្លៃច្រើនពីប្រជាពលរដ្ឋ នឹងត្រូវឃាត់ខ្លួនអនុវត្តទៅតាមផ្លូវច្បាប់ជាធរមាន៕
អត្ថបទ ៖ សុភា




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា