Connect with us

ព័ត៌មានជាតិ

សម្តេច ទៀ បាញ់ ជំរុញដាំកូនឈើឱ្យបានច្រើន នៅតំបន់ការពារអភិរក្ស និងទីសាធារណៈ

បានផុស

នៅ

នៅ​ថ្ងៃ​ទី ១៧ ខែ​កក្កដា ឆ្នាំ ២០២៤ នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្ដម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ចូលរួម​ដាំ​ស្ដារ​កូនឈើ​ឡើងវិញ​នា​តំបន់​ការពារ​អភិរក្ស និង​តាម​ទី​សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​រុក្ខទិវា ៩ កក្កដា ឆ្នាំ ២០២៤ ដោយ​មាន​ការ​ដាំ​កូនឈើ​គគីរ ចំនួន ៥០០ ដើម នៅ​ស្តូប​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ ស្ថិត​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា ការ​ដាំ​ស្តារ​កូនឈើ​គ្រប់​ប្រភេទ​ជា​ចលនា​បង្កើន​ចំនួន​កូនឈើ​កាន់តែ​ច្រើន ទោះបីជា​ខេត្ត​កោះកុង​សំបូរ​ទៅ​ដោយ​ព្រៃឈើ​ក៏ដោយ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្ថែម​ថា មិន​ត្រឹមតែ​ការ​ដាំ​ស្តារ​នៅ​តំបន់​ការពារ​អភិរក្ស​ប៉ុណ្ណោះ​ទេ សូម​បន្ត​ដាំ​កូនឈើ​នៅ​តាម​ទី​សាធារណៈ ឬ រមណីយដ្ឋាន​ទេសចរណ៍​នានា​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​សោភ័ណភាព​បៃតង ក៏ដូចជា​ការពារ​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម។

សម្តេច គូស​បញ្ជាក់​ថា ច្បាស់​ណាស់​ថា ការ​ដាំ​កូនឈើ​នៅ​ជុំវិញ​បរិវេណ​ស្តូប​នយោបាយ​ឈ្នះ​ឈ្នះ​នៅ​ពេលនេះ វា​នឹង​ជួយ​លើកកម្ពស់​បរិស្ថាន​សោភ័ណភាព​ស្អាត​ល្អ​ទៅ​ថ្ងៃមុខ ព្រោះ​វា​ជា​ទី​កន្លែង​តំបន់​ប្រវត្តិសាស្ត្រ​ចំពោះ​ការ​តស៊ូ​ប្រឆាំង​នឹង​ខ្មាំងសត្រូវ​ក្នុង​សម័យ​សង្គ្រាម ដោយ​បន្សល់​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយៗ បាន​ដឹង​ស្គាល់។

បច្ចុប្បន្ន ស្តូប​នយោបាយ​ឈ្នះ​ឈ្នះ ស្ថិត​ក្នុង​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ សម្រេច​ការដ្ឋាន​សាងសង់​ស្ទើរតែ ១០០ ភាគ​ហើយ នៅឡើយ​សេសសល់​តែ​ការងារ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដូចជា ៖ ការ​ចម្លាក់​រូប​ដែល​ជា​តឹកតាង​កាលពី​សម័យ​រំដោះ​សង្គ្រាម ឥស្សរជន​សំខាន់ៗ និង​តំបន់​ប្រវត្តិសាស្ត្រ​ជាច្រើន​ទៀត​ក្នុង​ខេត្ត​កោះកុង។

យ៉ាងណាមិញ សម្តេច ក៏បាន​លើក​ឡើង​ទៀត​ថា នៅ​ថ្ងៃ​ទី ១៧ ខែ​កក្កដា ជា​ខួប ៥៩ ឆ្នាំ​ហើយ នៃ​ថ្ងៃ​ជន​ពិឃាដ​យក សម្តេច ទៅ​បាញ់​ចោល​នៅ​ព្រៃភ្នំ ប៉ុន្តែ​មាន​ព្រេងវាសនា និង​ទឹកដោះ​ម្តាយ​ថ្លៃ ទើប​ធ្វើ​ឱ្យ សម្តេច បាន​រស់រាន​មានជីវិត​ឡើងវិញ​ពី​ចុង​កាណុង​កាំភ្លើង​របស់​កងទ័ព​ខ្មែរក្រហម ដោយសារ​តែ​តំណក់​ទឹកភ្លៀង​ដែល​ជួយសង្គ្រោះ សម្តេច មក​ទល់​ពេលនេះ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម