Connect with us

ព័ត៌មានជាតិ

លោកស្រី​ Kristin Parco ប្រធាន​IOM កម្ពុជា ចូល​ជួប​លោក ហេង សួរ​ដើម្បី​ជម្រាបលា ​ខណៈ​ដែល​លោកស្រី​នឹង​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​ឆាប់ៗ​នេះ

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤​នេះ បាន​អនុញ្ញាត​ឱ្យ​លោកស្រី​Kristin Parco ប្រធាន​បេសកកម្ម​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM)​កម្ពុជា បាន​ចូលជួប​ដើម្បី​ជម្រាបលា​នៅពេលដែល​លោកស្រី​នឹង​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ភាគី​ទាំងពីរ បាន​ពិភាក្សា​ប្រកបដោយ​ភាពស្និទ្ធស្នាល​លើ​សមិទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ​IOM និង​ក្រសួង​ការងារ​កាលពី​កន្លងមក​អំពី​វឌ្ឍនភាព​ស្តីពី​ទេសន្តរប្រវេសន៍​ដែល​ភាគី​ទាំងពីរ​មាន​ចក្ខុវិស័យ​រួមគ្នា​ចង់ឃើញ​ការ​រីកចម្រើន និង​ភាព​កាន់តែ​ល្អប្រសើរ​នៅ​កម្ពុជា​។

ក្នុង​នោះ លោកស្រី​ប្រធាន​IOM​នៅ​កម្ពុជា បាន​ថ្លែងអំណរគុណ​លោក​រដ្ឋមន្ត្រី​ចំពោះ​ការផ្តល់​កិច្ចសហការ និង​ការគាំទ្រ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ចំពោះ​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​នៃ​បេសកកម្ម​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) នៅ​កម្ពុជា​ដែលមាន​លោកស្រី​ជា​តំណាង​នាពេល​កន្លងមក​។

ជា​មួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី Kristin Parco​ផងដែរ​ដែល​បាន​ចូលរួម​យ៉ាងសកម្ម និង​យ៉ាងសំខាន់​ចំពោះ​វឌ្ឍនភាព​ស្តីពី​ទេសន្តរប្រវេសន៍​នៅ​កម្ពុជា ស្របទៅតាម​ទស្សន​វិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

​យ៉ាងណាក៏ដោយ​បើទោះបីជា​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​ក្តី ប៉ុន្តែ​លោកស្រី Kristin Parco បាន​ជឿជាក់ថា​ ប្រធាន​ប្តូរ​វេន​ថ្មី​របស់​IOM​នៅ​កម្ពុជា នឹង​បន្ត​ពង្រីក​កិច្ចសហការ​ប្រតិបត្តិកា​រ​ដែល​ភាគី​ទាំងពីរ​មាន​ស្រាប់​ដើម្បី​បន្ត​វឌ្ឍនភាព និង​ភាព​រី​កច​ម្រើន​ផ្នែក​ទេសន្តរប្រវេសន៍​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម