Connect with us

ព័ត៌មានជាតិ

UPDATE៖ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ បានស្រកបណ្តើរៗ តែស្ពាននិងថ្នល់មួយចំនួនរងការខូចខាត

បានផុស

នៅ

គិតត្រឹមរសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ ហាក់ធ្លាក់ចុះបណ្តើរៗហើយ តែការខូចខាតស្ពាន និងផ្លូវលំមួយចំនួន អាជ្ញាធរកំពុងតែចុះត្រួតពិនិត្យនិងរកវិធានការជួយដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអភិបាលរងខេត្តព្រះវិហារ គឺលោកណុប វុធ្ធី   បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកក្កដា នេះថា នាប៉ុន្មានថ្ងៃនេះ ភ្លៀងធ្លាក់ជាប់ៗគ្នាបណ្ដាលឲ្យលិចផ្ទះពលរដ្ឋ ស្ពាន ថ្នល់មួយចំនួននៅក្នុងស្រុកចំនួន៣នៃខេត្តព្រះវិហារ គឺស្រុកជ័យសែន ស្រុករវៀងនិងស្រុកឆែប។តែពេលនេះទឹកបានធ្លាក់ចុះបណ្តើរៗហើយ។

លោកបញ្ជាក់ថា ដីស្រែលិចលង់អស់ប្រមាណជា៩១៣ហិចតា តែមិនទាន់ខូចខាតនោះទេ។បញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋគឺមិនមាននោះទេ ហើយខេត្តព្រះវិហារ ទាំងមូលក៏មិនទាន់ដល់ចំណុចប្រកាសអាសន្ននោះទេ។

លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ លើករណីគ្រោះធម្មជាតិនេះដែលនឹងអាចកើតមានដោយសារជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់ រន្ទះ ចាប់ពីថ្ងៃទី១៥ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៤ខាងមុខនេះ។

លោកបន្ថែមថា នាប៉ុន្មានថ្ងៃនេះលោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានចុះត្រួតពិនិត្យស្ថានភាពទឹកភ្លៀង និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានានិងបានដាក់កម្លាំងប្រចាំការជាប់ជានិច្ច រង់ចាំទទួលព័ត៌មានដែលពលរដ្ឋផ្តល់មកដើម្បីរកដំណោះស្រាយជូន៕

អត្ថបទ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៦ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម