Connect with us

ព័ត៌មានជាតិ

មុខសញ្ញាប្លន់៣នាក់ត្រូវឃាត់ខ្លួនក្រោយគេចខ្លួនបាន៤ថ្ងៃ

បានផុស

នៅ


កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ​ មួយគ្រឿងចំណុចមុខផ្ទះលេខ៨B ផ្លូវលេខ៥៩០ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០១:១៥នាទីរំលងអធ្រាត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលេីនេះបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១២និង០០នាទីថ្ងៃត្រង់​ នៅចំណុចផ្លូវលេខR5 ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទី១-ឈ្មោះ ទួន ឌីដាវីឌ ហៅ វីឌ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ជនដៃដល់)។ ទី២-ឈ្មោះ អ៊ុន ធុនណា ហៅ ធុនណា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវរថភ្លើង ភូមិ២២ ក្រុមទី១០៥ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជនដៃដល់)។ ទី៣-ឈ្មោះ ជីង សុវណ្ណ ហៅ រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (សមគំនិត)។

ក្នុងប្រតិបត្តិការនេះ កម្លាំងបានដកហូតម៉ូតូចំនួន០២គ្រឿងម៉ាក HONDA Scoopy i ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HP5779(ជារបស់ជនរងគ្រោះ) និងម៉ាក HONDA Vision ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BZ5116(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។ ចំណែកជនរងគ្រោះមានឈ្មោះ ហ៊ុយ ចាន់មករា ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន។

ជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីវិធី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម