Connect with us

ព័ត៌មានជាតិ

ឈ្លោះគ្នារឿងចែកលុយ បុរសបរទេសពីរនាក់ចាក់សម្លាប់គ្នាទៅវិញទៅមកស្លាប់ម្នាក់របួសធ្ងន់ម្នាក់

បានផុស

នៅ

បុរសជាជនជាតិបង់ក្លាដេសពីរនាក់បានឈ្លោះប្រកែកគ្នារឿងចែកលុយមិនត្រូវ យកកាំបិតដេញចាក់គ្នាទៅវិញទៅមកបណ្ដាលឲ្យម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះជួលមួយកន្លែងក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំងពីរនាក់ទេីបតែបើកប្រាក់ខែថ្មីៗ ពីកន្លែងធ្វើការរោងចក្រ រួចត្រឡប់មកបន្ទប់វិញក៏យកលុយនោះមកចែកគ្នាដោយភាគីម្ខាងជាមេការបានយកលេីស ទេីបធ្វើឲ្យម្ខាងទៀតកេីតទុក្ខមិនសុខចិត្ត ខឹងសម្បារយ៉ាងខ្លាំងមិនព្រមដល់ថ្នាក់យកលុយនោះទៅហែក ចោលរាយប៉ាយពេញផ្លូវនៅមុខផ្ទះជួល។ លុះមួយសន្ទុះក្រោយមកអ្នកទាំងពីរបានឈ្លោះប្រកែកគ្នា និងវាយប្រតាយប្រតប់ ឈានដល់យកកាំបិតចុងស្រូចដេញចាក់គ្នាទៅវិញទៅមកបណ្តាលឱ្យរងរបួសធ្ងន់។ ភ្លាមៗនោះក៏មានម្នាក់រត់ គេចចេញពីក្នុងបន្ទប់ស្រែកអោយគេជួយ និងមានហូរឈាមបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាក់ទងទៅរថយន្ត​៧១១កងពលតូចលេខ៧០ ដឹកជនរងគ្រោះទាំងពីរទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ តែជាអកុសល ម្នាក់បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកម្នាក់ទៀតកំពុងសង្រ្គោះបន្ទាន់។

បន្ទាប់ពីកេីតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំង ជំនាញព្រហ្មទណ្ឌខណ្ឌបានចុះទៅសួរនាំនៅចំណុចកើតហេតុ រួចនាំខ្លួនជនជាតិបរទេសបង់ខ្លាដេសចំនួន៤នាក់ទៀតដែលស្នាក់នៅបន្ទប់ជួលជិតគ្នាយកទៅសួរនាំបំភ្លឺដេីម្បី ស្រាវជ្រាវរកមូលហេតុបន្ត៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​​តួកគី​​​​បិទ​​​សេវា​សង្គម​មួយ​ចំនួន​ ខណៈព្រឹលធ្លាក់​ខ្លាំង​​​​ស្ទើរពាសពេញ​ប្រទេស​​

សុខភាព១៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ៖ ឆ្នាំនេះ កម្ពុជា អាចមានជំងឺគ្រុនឈាមពី ៣ ម៉ឺន ទៅ ៧ ម៉ឺន ៦ ពាន់ករណី ប្រសិនបើមិនធ្វើអន្តរាគមន៍បានល្អទេ

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកជំនាញ៖ ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤កុម្ភៈ យុវជនខ្មែរ ត្រូវតែរក្សាភាពជាខ្មែរ មិនត្រូវធ្វើអ្វីដែលបំផ្លាញវប្បធម៌

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកសារព័ត៌មានជាង ៥០ នាក់ ចុះទៅខេត្តមណ្ឌលគិរី-ក្រចេះ ផ្សព្វផ្សាយពីឧស្សាហកម្មរ៉ែ និងកសិឧស្សា​ហកម្មទេសចរណ៍

ជ័យ ចាប
ជីវិតកម្សាន្ដ២០ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម