ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីបាត់ដានឧទ្ធម្ភាគចក្រមួយគ្រឿង នៅតំបន់ជួរភ្នំក្រវាញ ខណៈការរុករក ៥ ថ្ងៃហើយ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីបាត់ដានទាក់ទងឧទ្ធម្ភាគចក្រមួយគ្រឿង នៅតំបន់ជួរភ្នំក្រវាញ ដែលមានរយៈពេល ៥ ថ្ងៃ មកហើយ។

កាលពីយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា រយៈពេល ៥ ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់ដានទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។
ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា «ក្នុងនាមជាប្រជាជនខ្មែរមួយរូប ខ្ញុំ ពិតជាមានក្តីបារម្ភ ព្រមទាំងបាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ»។

ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តទៀតថា ឯកឧត្ដម សូមយកឱកាសនេះ ចូលរួមជាមួយប្រជាជនកម្ពុជា ផ្ញើសារសាកសួរសុខទុក្ខជូនដល់កម្លាំងចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកំពុងប្រឹងប្រែងបំពេញបេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ហើយសូមចូលរួមជាមួយគ្នា ក្នុងស្មារតី នៃប្រតិបត្តិការរុករកពីចម្ងាយ។
ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្ថែមថា ឯកឧត្ដម សូមចូលរួមលើកទឹកចិត្ត និងសូមផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ខណៈអាកាសធាតុ និងស្ថានភាពភូមិសាស្ត្រនៅតំបន់នោះ កំពុងមានការលំបាក និងស្មុគស្មាញ និងសូមជូនពរឲ្យបេសកកម្មនេះទទួលបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខ។

សូមជម្រាបថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង ខេត្តកោះកុង កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤។
ចំពោះការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបាត់ដាននៅតំបន់ជួរភ្នំក្រវាញនេះ គិតត្រឹមថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ មានរយៈពេល ៥ ហើយ មិនទាន់មានដំណឹងនៅឡើយទេ។

ពាក់ព័ន្ធករណីនេះ ក្រសួងការពារជាតិ បញ្ជាក់ថា ឧបទ្ទវហេតុនេះ បានកើតឡើងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ ដោយឡែក សមាសភាពនៅក្នុងឧទ្ធម្ភាគចក្រមានចំនួន ២ នាក់ គឺ ប្រធានក្រុមម្នាក់ និង អាកាសយានិកម្នាក់៕








-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ