Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖បញ្ហាអាកាសធាតុ កំពុងបង្កការលំបាកដល់ការរុករកឧទ្ធម្ភាគចក្រនៅជួរភ្នំក្រវាញ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិ បាន​ឱ្យដឹងតាមរយៈឆាណែលតេឡេក្រាមថា បញ្ហាភ្លៀងធ្លាក់ខ្លាំងកំពុងបង្កជាការលំបាកដល់ប្រតិបត្តការរុករកឧទ្ធម្ភាគចក្រដែលបាត់ដាននៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈុំ សុជាត បញ្ជាក់ដូច្នេះ៖«បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤»

តាមលោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់ជួរភ្នំក្រវាញ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។

គិតត្រឹមថ្ងៃទី១៨ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន។

លោក ឈុំ សុជាត អះអាងថា គិតមកពេលនេះ ក្រុមជំនាញការ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។

«ទោះបីជាមានឧបសគ្គបង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តខិតខំស្វែងរក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុករកឱ្យឃើញក្នុងពេលឆាប់ៗខាងមុខនេះ»។ នេះជាការលើកឡើងរបស់លោក ឈុំ សុជាត។

តាមផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជា គឺ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ​ដែលបាត់ដាននេះ បានហោះចេញពីរាជធានីភ្នំពេញនៅវេលាម៉ោង១១ ៖០០ នាទីព្រឹក តាមទិសដៅទៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងត្រឡប់ទៅភ្នំពេញវិញនៅវេលាម៉ោង២រសៀល។ នៅលើឧទ្ធម្ភាគចក្រនេះ គឺ​មនុស្សចំនួន២នាក់ គឺលោក ស៊ុន ផ្លា​ ប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។

ជុំវិញហេតុការណ៍បាត់ដានឧទ្ធម្ភាគចក្រមួយគ្រឿង ប្រមុខការពារជាតិកម្ពុជា ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ តួយ៉ាងលោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានចុះទៅដល់តំបន់ជួរភ្នំក្រវាញផ្ទាល់ ដើម្បីពិនិត្យ និងផ្ដល់ការណែនាំ លើកទឹកចិត្ត ដល់ក្រុមប្រតិបត្តការរុក។

ឧបទ្ទវហេតុនេះ ក៏មានការតាមដានពីសំណាក់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ យ៉ាងយកចិត្តទុកដាក់ និងចូលរួមក្នុងស្មារតី នៃការរុករកពីចម្ងាយ។ ឧបនាយករដ្ឋមន្ត្រីរូបនេះ​ ក៏ជូនពរ​ឲ្យ​បេសកកម្ម​នេះ​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ។

ជាការកត់សម្គាល់ ប្រតិបត្តការរុករកនេះ មានទាំងការរុករកនៅលើផ្ទៃដីដោយថ្មើរជើង និងរុករកតាមរយៈឧទ្ធម្ភាគចក្រ។ ប៉ុន្តែការរុកពីលើតាមរយៈឧទ្ធម្ភាគចក្រ មិនអាចធ្វើឡើងដោយជាប់លាប់បានឡើយ ត្បិតថាអាកាសធាតុមិនអំណោយ ផលផង ហើយទីតាំងនោះមានខ្យល់សមុទ្រខ្លាំងផង ដោយសារតែតំបន់ជួរភ្នំក្រវាញនៅមិនឆ្ងាយពីឆ្នេរសមុទ្រប៉ុន្មានឡើយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម