Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី បន្លំខ្លួនចុះទៅPub Street នៅសៀមរាប ដើម្បីចង់ដឹងព័ត៌មានពិតពីបញ្ហាទេសចរណ៍

បានផុស

នៅ

ជាលើកដំបូង និងជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីយប់មិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញ​ចុះទៅពិនិត្យដោយផ្ទាល់នៅPub Street ក្នុងខេត្តសៀមរាប ​និងបានសួរនាំអាជីវករនៅទីនោះពីបញ្ហាលក់ដូររបស់ពួកគេ និងបញ្ហាភ្ញៀវទេសចរមកលេងកម្សាន្ត។ សម្តេចធិបតី អញ្ជើញចុះទៅនេះ ដោយស្លៀកពាក់បន្លំខ្លួនជាពលរដ្ឋសាមញ្ញ ដើម្បីសួរនាំបានព័ត៌មានពិតពីអាជីវករនៅPub Street ក្នុងខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូឃ្លីប សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងសម្លៀកបំពាក់អាវក្រៅពណ៌គគីការពារទឹកភ្លៀវ ហើយពាក់មួក និងពាក់ម៉ាសផង បានដើរចេញចូលពីហាងមួយទៅហាងមួយជាមួយអង្គរក្សមួយរូបដែលមើលទៅប្រៀបដូចជាអ្នកទេសចរក្នុងស្រុកមកលេងកម្សាន្តនៅក្នុងខេត្តសៀមរាបដូច្នេះអ៉ីចឹង។ ប៉ុន្តែ ចុងក្រោយ សម្តេច នាយករដ្ឋមន្រ្តី មិនអាចបន្លំខ្លួនផុតពីក្រសែភ្នែករបស់អាជីវករ និងបុគ្គលិកធ្វើការតាមហាងនានានៅក្នុងនៅPub Street ក្នុងខេត្តសៀមរាបឡើយ ដោយពួកគេមានការសង្ស័យពីរូបសណ្តាន និងសម្តីសំដៅរបស់សម្តេចធិបតី។ បន្ទាប់ពីដឹងថា ជាសម្តេច នាយករដ្ឋមន្រ្តី ក្រុមអាជីវករ និងក្រុមបុគ្គលិកនានា បានសម្តែងការភ្ញាក់ផ្អើល និងរំភើបរីករាយយ៉ាងខ្លាំង ហើយសុំថតរូបភាពជាមួយសម្តេចតែម្តង។

ការណ៍ដែលសម្តេច នាយករដ្ឋមន្រ្តី អញ្ជើញចុះទៅពិនិត្យ និងសួរនាំអាជីវករដោយផ្ទាល់នៅPub Street ក្នុងខេត្តសៀមរាបនេះ គឺដើម្បីបានឃើញច្បាស់ និងទទួលព័ត៌មានពិតថា នៅខេត្តសៀមរាប ពិតជាអត់ភ្ញៀវទេសចរទៅលេងកម្សាន្តសោះដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនដែរ ឬទេ? ម្យ៉ាងទៀត ក៏ជាការផ្ទៀងផ្ទាត់លើរបាយការណ៍របស់ក្រសួងទេសចរណ៍ ក៏ដូចជារបាយការណ៍របស់អភិបាលខេត្តសៀមរាបដែលរាយការណ៍ជូនសម្តេចពីបញ្ហាភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប។

នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិនសែម នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកសរសើរថា អ្វីដែលរាយការណ៍ដោយអភិបាលខេត្តសៀមរាបពាក់ព័ន្ធនឹងបញ្ហាភ្ញៀវទេសចរនេះ គឺជាការពិតជាក់ស្តែង ហើយត្រឹមត្រូវ។ សម្តេចធិបតី ក៏បានបកស្រាយដែរថា ការថយចុះនៃភ្ញៀវចរ ដោយសារតែតាមរដូវដែលគេហៅថា High Season និង Low Season។ សម្តេច បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ ប្រៀបដូចជាវិស័យកសិកម្មដូច្នេះដែរ ដែលមានរដូវប្រាំង និងរដូវវស្សា។ ប៉ុន្តែ អ្វីដែលសំខាន់ គឺសម្តេចធិបតី ចង់ឱ្យមានការត្រៀមលក្ខណៈជាមុន ដើម្បីទប់ទល់នឹងរដូវដែលធ្លាក់ចុះភ្ញៀវទេសចរនេះ។

សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ មានការរិះគន់ជាច្រើនតាមបណ្តាញសង្គមពាក់ព័ន្ធការធ្លាក់ចុះនៃភ្ញៀវទេសចរ ក៏ដូចជា អ្នកដំណើរចេញចូលតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនាញក្នុងឧហ្សាហកម្មទេសចរណ៍ បានបកស្រាយដូចគ្នាថា ដោយសារតែពេលនេះ គឺជារដូវLow Season ហើយមិនមែនប្រទេសកម្ពុជាទេ ប្រទេសផ្សេងៗទៀតក៏ជួបបញ្ហាថយចុះនៃភ្ញៀវទេសចរនេះផងដែរ។ បើទោះបីមានការថយចុះ ប៉ុន្តែ មន្រ្តីពាក់ព័ន្ធ បានគូសបញ្ជាក់ថា មិនមែនមិនមានភ្ញៀវទេសចរសោះដូចការរិះគន់ និងការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម