ព័ត៌មានជាតិ
អាជ្ញាធរស្រុកជុំគិរីណែនាំពលរដ្ឋដែលចាក់ដី និងសាងសង់សំណង់រំលោភផ្ទៃអាងទំនប់ម្លេចរុះរើចេញជាបន្ទាន់
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរ និងមន្ត្រីជំនាញណែនាំឲ្យប្រជាពលរដ្ឋដែលបានចាក់ដី និងធ្វើសំណង់រំលោភយកដីនៅផ្ទៃអាងទំនប់ម្លេចដែលជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត អោយកាយ និងរុះរើចេញវិញឱ្យអស់ និងត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។ នេះបើតាមយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកជុំគិរី ដែលបានចុះនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

តាមការជូនដំណឹងរបស់រដ្ឋបាលស្រុកជុំគិរីបានឲ្យដឹងថា កន្លងមករដ្ឋបាលស្រុកបានសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួនដែលរស់នៅអមជុំវិញផ្ទៃអាងទំនប់ម្លេច មានការចាក់ដី និងសង់សំណង់ផ្សេងៗ រំលោភបំពានផ្ទៃអាង ដែលបង្កឱ្យមានការប៉ះពាល់ដល់ផ្ទៃអាងទឹកសារធារណៈរបស់រដ្ឋ និងបង្កឱ្យមានភាពអនាធិបតេយ្យដល់តំបន់ទេសចរណ៍ធម្មជាតិ។
ក្នុងន័យនេះ រដ្ឋបាលស្រុកជុំគិរីបានសហការជាមួយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពត សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចាក់ដី និងសង់សំណង់អនាធិបតេយ្យ រំលោភបំពានផ្ទៃអាងទំនប់ម្លេចទាំងអស់ត្រូវអនុវត្តដូចខាងក្រោម៖
១.ត្រូវបញ្ឈប់ជាបន្ទាន់នូវការចាក់ដី និងសង់សំណង់រំលោភបំពានផ្ទៃអាង។ ២.ត្រូវកាយយកអាចម៍ដីដែលបានចាក់រំលោភបំពានចេញពីផ្ទៃអាងវិញ។ ៣. ត្រូវរុះរើសំណង់ដែលបានសាងសង់ចូលនៅក្នុងផ្ទៃអាងចេញវិញ។

រដ្ឋបាលស្រុកជុំគិរី ជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋដែលបានចាក់ដីរំលោភបំពានខាងលើ នឹងចូលរួមសហការក្នុងការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងសេចក្តីជូនដំណឹងនោះ មិនបានបង្ហាញឈ្មោះអ្នកចាក់ដី និងសាងសង់សំណង់ទាំង១៥ទីតាំងនោះទេ ហើយក៏មិនបានប្រាប់អំពីកាលបរិច្ឆេត នៃកាកំណត់ឲ្យកាយអាចម៍ដី និងរុះរើសំណង់ចេញវិញដែរ៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា