ព័ត៌មានជាតិ
សម្តេចធិបតី ស្នើឱ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយវិស័យទេសចរណ៍ ចៀសវាងរុញបញ្ហាដាក់គ្នា
ប្រឈមមុខនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងរដូវទាបនេះ (Low Season) នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋាភិបាល វិស័យឯកជន និងសាធារណជន ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍ងើបឡើងវិញ ចៀសវាងរុញបញ្ហាដាក់គ្នាដែលនឹងនាំឱ្យបាត់បង់ភ្ញៀវទេសចរ។
អញ្ជើញជាអធិបតី “បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម” នៅខេត្តសៀមរាប ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលស្គាល់ថាចំនួនភ្ញៀវទេសចរបាននិងកំពុងធ្លាក់ចុះនា
រដូវទាប ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយបញ្ហានេះទាំងអស់គ្នា។ យ៉ាងណាមិញ សម្តេចមិនភ្លេចប្រាប់ផងដែរថា ទោះបីជាភ្ញៀវទេសចរអន្តរជាតិមានការធ្លាក់ចុះនាពេលនេះ ប៉ុន្តែក្រសួងទេសចរណ៍បាននិងកំពុងខិតខំធ្វើការលើកកម្ពស់វិស័យទេសចរណ៍ បើទោះបីជាមានបញ្ហាប្រឈមក៏ដោយ ហើយភ្ញៀវទេសចរក៏មានកើនឡើង ៣៦ % ដែរនៅឆ្នាំនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/7425395-1024x684.jpg)
សម្តេចបន្តថា៖«ខ្ញុំទទួលស្គាល់ រដ្ឋាភិបាលយើងដោះស្រាយមិនបានគ្រប់អ្វីដែលបងប្អូនចង់បានតែមួយ ប៉ុន្តែយើងខិតខំ ហើយក្នុងរយៈពេល ១០ខែនេះ យើងបានជំរុញច្រើនលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍។ ទោះបីជាទេសចរណ៍នៅទីនេះមិនទាន់បានច្រើន ប៉ុន្តែក៏មិនមែនសូន្យដែរ យើងបានកើន៣៦ %ឆ្នាំនេះ យើងនឹងដាក់ទិសដៅដើម្បីឱ្យកាន់តែកើន នេះជាអ្វីដែលយើងរួមគ្នាមិនមែនម៉ោងចង្អុលដាក់គ្នាទេ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/DSC09836-1024x683.jpg)
សម្តេចបានគូសបញ្ជាក់ថា តួរលេខកើនឡើងនេះមិនមែនចេះតែថានោះទេ គឺផ្អែកលើរបាយការណ៍វិទ្យាសាស្រ្ត និងភ្ញៀវទេសចរដែលបានទិញសំបុត្រចូលទស្សនាអង្គរវត្ត ហើយការណ៍ដែលសាធារណជនមួយចំនួនវាយតម្លៃថាទេសចរណ៍ធ្លាក់ចុះខ្លាំង គឺជាទស្សននិងជាការព្រួយបារម្ភរបស់បងប្អូនមួយចំនួន។
សម្តេចបានពន្យល់ទៀតថា ការឡើងចុះនៃចំនួនភ្ញៀវទេសចរ ផ្អែកទៅលើរដូវភ្ញៀវច្រើន( High Season) និងរដូវភ្ញៀវតិច (Low Season)។ ប៉ុន្តែកក្តាដែលចាំបាច់នោះ យើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើឱ្យវិស័យទេសចរណ៍មានសកម្មភាពទាំងពីររដូវកាលនេះ។
សម្តេចបន្តថា៖«ការលើកឡើងរដូវភ្ញៀវច្រើន រដូវភ្ញៀវមធ្យម រដូវភ្ញៀវតិច រឿងនេះក៏មានការជជែកគ្នា វាមិនខុសពី
រដូវប្រាំងខ្វះទឹក រដូវវស្សាមានទឹកភ្លៀងនោះទេ»។ «ចំពោះស្ថានភាពនៅកម្ពុជា ដែលខ្ញុំតាមរាល់ថ្ងៃពីចាប់ពីខែ តុលា ឆ្នាំ ២០២៣ មកដល់ខែ មីនា ឆ្នាំ ២០២៤ ក្នុងមួយថ្ងៃមានភ្ញៀវជាង ៣ពាន់នាក់ ខែកុម្ភៈ ក្នុងមួយថ្ងៃមានជាង ៥ពាន់នាក់ មកលេងស្រុកខ្មែរ។ ប៉ុន្តែដល់ពេលរដូវភ្ញៀវតិច យើងមានទាបចាប់ពីខែ មិថុនា មួយថ្ងៃមានខ្ទង់ ១៣០០នាក់ ឥឡូវឡើងដល់ ១៩០០ នាក់ នេះជាគម្លាតរវាងខែភ្ញៀវច្រើន និងតិច»។ នេះបើតាមការលើកឡើងបន្ថែមរបស់សម្តេចធិបតី។
ក្នុងឱកាសនោះដែរ សម្តេចធិបតី បានលើកទឹកចិត្តដល់អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ដែលជាខេត្តគោលដៅទេសចរណ៍ រៀបចំស្ទឹងសៀមរាបឱ្យមានសណ្តាប់ធ្នាប់ល្អ ជាលក្ខណៈអចិន្រ្តៃយ៍បែបកែច្នៃ ដើម្បីទាក់ទាញភ្ញៀវទេសចរ បន្ថែមពីប្រាសាទបុរាណដែលមានស្រាប់។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_7173-1024x732.jpg)
នាយករដ្ឋមន្រ្តី បានរំឭកថា វិស័យទទេសចរណ៍ ទោះបីជានៅមុនកូវីដ១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៧លាននាក់ ដែលចំនួននេះមិនទាន់សម្រេចគោលដៅរបស់កម្ពុជាដែលចង់បានភ្ញៀវទេសចរណ៍ ១១នាក់នោះទេ ដូច្នេះត្រូវពង្រឹងបន្តទៀត។ សម្តេចថ្លែងថា៖«យើងត្រូវមើលខ្លួនឯងសិន ថាយើងត្រូវធ្វើអីទៀតដើម្បីទាញយកផលទាំងអស់នោះ អ្វីខ្លះបង្កើតនារដូវភ្ញៀវតិច ការអនុគ្រោះ បញ្ចុះតម្លៃអីខ្លះ។ ឧទាហរណ៍សំបុទ្រចូលទស្សនាអង្គរ អាចបញ្ចុះតម្លៃឬអត់ពេលនោះ ដើម្បីទាក់ទាញចូលកញ្ចប់ទេសចរណ៍តែម្តង»។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ មានភ្ញៀវអន្តរជាតិសរុបចំនួនជាង ២,៦៤ លាននាក់ បានមកទស្សនានៅប្រទេសកម្ពុជាក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤ មានការកើនឡើង ២២,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ២,១៦ លាននាក់៕
អត្ថបទ៖ ឡាយ សាមាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត