Connect with us

ព័ត៌មានជាតិ

ក្រុងបាត់ដំបង កំពុងប្រឈមនឹងភក់ជ្រាំ មិនខុសពីទសវត្សរ៍ទី ៨០

បានផុស

នៅ

រយៈ​ពេលប្រមាណ​ជិតមួយ​ឆ្នាំកន្លង​ទៅ​នេះ ក្រុង​បាត់ដំបង​ទាំង​មូល ​ស្ទើរ​តែ​វិល​ត្រឡប់​ទៅកាន់​ទសវត្សរ៍​ទី ៨០ វិញ​​ហើយ ដោយ​សារតែ​​ការ​ស្ថាបនា​កាយ​លូ​ធ្វើ​ផ្លូវ និង​ធ្វើ​​ផ្លូវ​កាយ​លូ បើ​ទោះ​បី​ជា​ផ្លូវ​ដែល​ចាក់​បេតុង ឬ​ក្រាល​កៅ​ស៊ូ​យ៉ាង​ស្អាត​​រួចហើយ​ក៏ដោយ ក៏ត្រូវតែ​​កាយផ្លូវដាក់លូ ក្រោយពី​ដាក់​លូធ្វើផ្លូវ បណ្ដាល​ឱ្យ​ផ្លូវ​ទាំងអស់​ក្នុង​ក្រុង​បាត់ដំបង​ទាំងមូល​ពោរ​ពេញ​ដោយ​​ជង្ហុក​ទឹកដក់ និង​ភក់ជ្រាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​រយៈ​ពេល​ដ៏​វែង​អន្លាយ​នេះ គឺ​ជា​ការ​អភិវឌ្ឍន៍​ក្រុង​បាត់ដំបង​​ទាំងមូល ដែល​ជា​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​ជា​គម្រោង​​បង្កប់​ប្រព័ន្ធ​លូ​ដើម្បី​ទាញ​យក​កាក​សំណល់​ពីក្នុង​លូ​បន្ទប់​ទឹក និង​បង្គន់​ទៅ​ស្តុកលើទីតាំង​ចំនួន​ពីរកន្លែង។ ​ទីតាំង​ទី​មួយ ត្រូវ​ទាញ​យក​នៅ​ប៉ែក​ខាង​លិច​ស្ទឹង​សង្កែ​ ទៅ​ស្តុក និង​បំប្លែង​នៅ​ក្នុង​សង្កាត់​ចម្ការ​សំរោង រី​ឯ​ទីតាំងទីពីរ គឺ​ទាញ​យក​នៅ​បែក​ខាង​កើត​ស្ទឹង​សង្កែ ដោយ​យក​ទៅ​ស្តុក និង​បំប្លែង នៅ​ខាង​ក្រោយ​ផ្សារ​អន្លង់វិល ស្ថិត​ក្នុង​ទឹកដី​ស្រុកសង្កែ។

ជុំវិញបញ្ហា​ធ្វើផ្លូវកាយលូ និង​កាយលូ​ធ្វើផ្លូវនេះ ក៏​មាន​ទស្សនៈ​ជាច្រើនបានលើកឡើងថា ក្រុមការងារ​គ្រឿងចក្រ​ដែល​ចុះ​មក​កាយ​ផ្លូវ​ដាក់​លូនេះ ភាគ​ច្រើន​មិនបានគិតទៅដល់​ប្រព័ន្ធលូ និង​រេហ្គា​ចាស់​ដែល​ដាក់​បង្កប់​ដើម្បី ទាញ​យក​ទឹកភ្លៀង​ដែល​ដក់​នៅលើផ្លូវនោះឡើយ ដូច្នេះ​ក្រោយពី​ក្រុមការងារ​ធ្វើរួចរាល់ពេលណា គឺគេបាន​ក្រាល​កៅស៊ូគ្រប​ជិត​ពី​លើរេហ្គា​នោះ​តែម្ដង ដែល​បញ្ហា​នេះ​បានធ្វើ​ឱ្យ​តំបន់មួយចំនួន​ពុំមានផ្លូវទឹកហូរចុះនោះឡើយ ទើបធ្វើ​កន្លែងខ្លះទឹកដក់នៅលើផ្លូវ បង្កទៅជាការខូចខាតផ្លូវនោះឡើងវិញ។

តាមរយៈទូរសព្ទនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះដែរ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បាន​បញ្ជាក់​ថា បញ្ហា​ខាងលើនេះលោក​ទទួលស្គាល់ ហើយ​ក្រោយ​មកលោក​ក៏បានដាក់​​កម្លាំងចុះពិនិត្យមើលផងដែរ ដើម្បី​ធ្វើយ៉ាងណាកុំ​ឱ្យបិទផ្លូវទឹក​ដែលត្រូវហូរចុះពី​បណ្ដាផ្លូវគ្រប់​ទីកន្លែងក្នុង​ក្រុងបាត់ដំបង។

លោក​ប្រធានមន្ទីរ ក៏ធ្លាប់​បាន​បញ្ជាក់ផងដែរថា គម្រោង​របស់ ADB នៅក្នុងក្រុងបាត់ដំបង​ទាំងមូល​គឺ​ត្រូវបញ្ចប់​​ជា​ស្ថាពរនៅចុងឆ្នាំ២០២៥ ។ យ៉ាងណាមិញ បើទោះបីជាមានការអភិវឌ្ឍយ៉ាង​នេះក្តី ក៏​គេសង្កេត​ឃើញ​​ថា ផ្លូវមួយ​ចំនួនដែល​បាន​ក្រាលកៅ​ស៊ូ​​រួចរាល់​ហើយ​នោះ គឺ​ត្រូវ​ជួសជុល​ឡើងវិញម្ដង​ហើយម្ដងទៀត ដោយ​សារ​​តែបញ្ហាធ្វើមិនជាប់ បណ្ដាល​ឱ្យដក់​ទឹកក្លាយ​ជា​រណ្ដៅ​​ដោយអន្លើ និង​​កន្លែង​ខ្លះមាន​​ទឹកដោះ​កាន់ខែ​ដោយសារតែ​គ្មានរេហ្គា​ដើម្បី​បង្ហូរទឹកទាំងនេះចេញ ដូច្នេះ​​ការស្ថាបនាត្រូវ​​ធ្វើម្ដងហើយម្ដងទៀតនៅកន្លែងដដែលៗ។ អាស្រ័យ​ហេតុ​នេះ​ហើយ​គួរ​តែ​មន្ត្រី​ជំនាញ​ ឬក៏​អភិបាល​ខេត្ត​មេត្តា​ជួយ​ពិនិត្យ​រាល់​បញ្ហា​​ខាង​លើនេះផង បើ​មិន​ដូច្នោះ​ទេ ទោះ ៥ ឆ្នាំទៀត​គាត់នៅ​តែធ្វើមិន​ចេះ​ចប់​ដែរ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម