Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខេត្តឧត្តរមានជ័យ អាចលើកបញ្ហាមកអាជ្ញាធរបាន តាមរយៈហ្វេសប៊ុកផ្ទាល់របស់អភិបាលខេត្តនេះ

បានផុស

នៅ

បន្ថែមលើយន្តការរដ្ឋបាលដែលមានស្រាប់ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ អាចលើកជាសំណូមពរ ឬបញ្ហាប្រឈមផ្សេងៗនៅតាមមូលដ្ឋានមកកាន់អាជ្ញាធរខេត្តបាន តាមរយៈប្រព័ន្ធហ្វេសប៊ុកផ្ទាល់របស់អភិបាលខេត្តនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការប្រកាសរបស់លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដែលទើបតែងតាំងថ្មី រូបនេះ បានប្រកាសជាសាធារណៈបើកទទួលរាល់បញ្ហាប្រឈមរបស់ពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ គឺអាចបញ្ជូនមកប្រព័ន្ធហ្វេសប៊ុករបស់លោកបាន ចាប់ពីពេលនេះតទៅ។ លោក មាន ចាន់យ៉ាដា បានប្រកាសដូច្នេះថា៖ «បងប្អូនដែលមានបញ្ហានៅក្នុងខេត្តឧត្តរមានជ័យ សូមបើកទទួលនូវគ្រប់សំណូមពរតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្ញុំនេះ បន្ថែមលើយន្តការរដ្ឋបាលដែលមានស្រាប់»

ការប្រកាសនេះ ក្នុងគ្រាដែលោកអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំលើកដំបូងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ដែលក្នុងកិច្ចប្រជុំនេះ មានគោលបំណងប្រមូលផ្តុំនូវគ្រប់បញ្ហាប្រឈមដែលបានកើតមាននៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ និងព្រំដែន ដើម្បីធ្វើការដោះស្រាយជារួម ធានាឱ្យបាននូវភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ។ លោក មាន ចាន់យ៉ាដា បញ្ជាក់ច្បាស់ៗថា ទោះបីជាមាន ឬ ក្រ ការធានានូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ គឺជាចំណុចអាទិភាពទីមួយរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ នៅក្នុងអាណត្តិលោក ជាអភិបាលខេត្ត។

ក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក មាន ចាន់យ៉ាដា បានប្រកាសប្ដេជ្ញាចិត្ត និងព្យាយាមឱ្យអស់លទ្ធភាពដើម្បីដោះស្រាយរាល់បញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសការពង្រឹងជីវភាពប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានភាពរីកចម្រើន។ អភិបាលខេត្តឧត្តរមានជ័យថ្មីរូបនេះ បានប្តេជ្ញាចិត្តយ៉ាងមុតមាំអនុវត្តតាមរដ្ឋធម្មនុញ្ញ គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល និងប្តេជ្ញាគាំទ្រ និងព្យាយាមពង្រឹងជីវភាពប្រជាពលរដ្ឋក្នុងខេត្តទាំងមូលឱ្យកាន់តែមានភាពរីកចម្រើនតទៅមុខបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

រុស្ស៊ី ចោទ​អង្គការ​យូនីសេហ្វ ថា​ខ្វល់​ពី​ជីវិត​ក្មេង​នៅ​អ៊ុយក្រែន ជាង​ជីវិត​ក្មេង​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ៦ នាទីutes មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម នៅក្នុងបរិយាកាស

កីឡា៨ នាទីutes មុន

ម្ចាស់មេដាយមាសអូឡាំពិកដំបូងរបស់ថៃត្រូវបានកាត់ទោសពីបទប៉ុនប៉ងរំលោភ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

Mitsubishi ពិចារណា​មិនចូល​រួមជាមួយ Nissan-Honda លើ​ការច្របាច់បញ្ចូល​គ្នា​

ព័ត៌មានជាតិ២៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំអធិការកិច្ច ត្រូវអនុវត្តកាតព្វកិច្ចដោយភាពម៉ឺងម៉ាត់ ពេលចុះតាមសហគ្រាស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម