Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ បុគ្គលិកក្រុមហ៊ុន និង ប្តី ឬ ប្រពន្ធមន្ត្រីរាជការ មានអាយុ ៦០ ឆ្នាំ ឡើង អាចស្នើធ្វើបណ្ណ ប.ស.ស បាន

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ១៨​ កក្កដា​ នេះ​ថា​ បុគ្គលិក​ក្រុមហ៊ុន​ និង​ប្តី ឬ​ប្រពន្ធ​(​សហព័ទ្ធ​) មន្ត្រីរាជការ​ដែល​កំពុង​បម្រើ​ការងារ ឬ មន្ត្រី​សាធារណៈ​តាម​អាណត្តិ ឬ អ្នកនយោបាយ​តាម​អាណត្តិ​មាន​អាយុ ​៦០​ ឆ្នាំ​ឡើង ​អាច​ស្នើ​ធ្វើ​បណ្ណ​ប​.​ស​.​ស​. បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង​របស់​អ្នកនាំពាក្យ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​លើកឡើង​តៗ​គ្នា​ថា​អ្នក​ដែល​អាយុ​លើសពី ​៦០​ ឆ្នាំ​ អាចធ្វើ​បណ្ណ​ប​.​ស​.​ស​.​បាន​ ពិសេស​ករណី​បុគ្គល​ស្វ័យ​និ​យោជន៍​គ្រាន់តែ​បង់​ភាគទាន​លើស​ជាង​អ្នកមាន​អាយុ​ក្រោម​ ៦០ ​ឆ្នាំ ​ដែល​បង់​ត្រឹម​ ១៥ ៦០០​ រៀល​ ក្នុង​ ១ ​ខែ។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក កត្តា អ៊ន បាន​ពន្យល់ថា​ ចំពោះ​បុគ្គល​ស្វ័យ​និ​យោជន៍​ដែលមាន​អាយុ​លើស​ ៦០​ ឆ្នាំ​ មិនអាច​ធ្វើ​បណ្ណ​ប​.​ស​.​ស​.​ដូច​ការលើកឡើង​តៗ​គ្នា​នោះបានទេ​។ ​ប៉ុន្តែ​អ្នក​ដែលមាន​អាយុ​ក្រោម​ ៦០ ​ឆ្នាំ​ នៅតែ​បន្ត​អាចធ្វើ​បណ្ណ​ប​.​ស​.​ស​.​ដូច​ធម្មតា​ដដែល​នៅតាម​សា​ខាប​.​ស​.​ស​.​ និង​ទីស្នាក់ការ​កណ្តាល ប​.​ស​.​ស។

លោក កត្តា អ៊​ន បាន​បន្តទៀតថា​ ការអនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ គឺជា​កម្មវិធី​របស់​រាជរដ្ឋាភិបាល​បង្កើតឡើង ដើម្បី​ជួយ​ដល់​មន្ត្រី​សាធារណៈ ឱ្យទទួល​បានការ​ថែទាំ​សុខភាព​សម្រាប់​ប្តី ឬ​ប្រពន្ធ និង​កូន​ក្នុងបន្ទុក ដែល​អាច​សម្រួល​ដល់​ការចំណាយ​លើ​បញ្ហា​សុខភាព និង​គ្រោះថ្នាក់​ផ្សេងៗ ក្នុង​គោលដៅ​រក្សា​លំនឹង​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​បង្កើន​ផលិតភាព​ការងារ។

លោក​បាន​បន្តទៀតថា ​នៅពេល​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ ចុះឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស​. នោះ​ អ្នក​ក្នុងបន្ទុក (​ប្តី ​ឬ​ប្រពន្ធ និង​កូន​នៅក្នុង​បន្ទុក​) នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ដូចជា សេវា​ពិនិត្យ ពិគ្រោះ​យោបល់ ព្យាបាល ដោយ​ឥតគិតថ្លៃ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ២៣ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

នយោបាយ២៣ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

Sokha Hotels

ព័ត៌មានពេញនិយម