ព័ត៌មានជាតិ
វិស័យធានារ៉ាប់រងនៅកម្ពុជាមានកំណើនទាបនៅឆមាសទី១ ឆ្នាំនេះ
វិស័យធានារ៉ាប់រងរបស់កម្ពុជាមានកំណើនទាបនៅឆមាសទី១ ឆ្នាំ ២០២៤នេះដែលសម្រេចបានទឹកប្រាក់ចំនួន ១៧៨ លានដុល្លារ កើនឡើងប្រមាណតែ ១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៣ មានចំនួន ១៧៦ លានដុល្លារ។ នេះបើយោងតាមនិយ័តករធានារ៉ាប់រងកម្ពុជា (RIC)។

លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃនិយ័តករធានារ៉ាប់រងកម្ពុជា មានប្រសាសន៍នៅក្នុងវេទិកាចែករំលែកព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» នៅថ្ងៃទី ១៨ ខែកក្កដានេះថា វិស័យធានារ៉ាប់រងកម្ពុជាមានកំណើនវិជ្ជមានតិចតូច ប៉ុន្តែអ្វីដែលកើនខ្លាំង គឺការផ្ដល់សំណងដែលមានការកើនឡើងជាង ៧០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន តែទោះជាយ៉ាងណាវិស័យនេះ នៅតែបន្តរីកចម្រើនទៅមុខ។
លោក ពន្លឺ តុលា អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា មានប្រសាសន៍ថា ការរីកចម្រើនវិស័យធនារ៉ាប់រងនៅឆមាសទី១ មានកំណើនតិច ដោយសារផលប៉ះពាល់នៃសេដ្ឋកិច្ចជាសកល និងវិបត្តិក្រោយជំងឺកូវីដ១៩។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា មានប្រសាសន៍ថា វិស័យធានារ៉ាប់រងនៅកម្ពុជានៅកម្រិតទាបនៅឡើយបើធៀបនឹងពិភពលោក និងតំបន់ ដោយសារចំណេះដឹងប្រជាពលរដ្ឋនៅមានកម្រិតជុំវិញវិស័យធានារ៉ាប់រង និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
លោក នី លីហួង ប្រធានគណៈកម្មការអប់រំនៃសមាគមធានារ៉ាប់រងកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ ដែលមានទ្រព្យសកម្មសរុប ១,១១ ពាន់លានដុល្លារ។
យោងតាមរបាយការណ៍របស់និយ័តករធានារ៉ាប់រងកម្ពុជា បុព្វលាភធានារ៉ាប់រងនៅឆ្នាំ ២០២៣ សម្រេចបាន ៣៤៤ លានដុល្លារ កើនជិត ៤% បើធៀបនឹងឆ្នាំ ២០២២ ដែលមាន ៣៣១ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?