ព័ត៌មានជាតិ
អាជ្ញាធរស្រុកសំឡូត អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ព្រោះជំនន់ទឹកស្ទឹងគ្រញូងកើនឡើងលឿន
រដ្ឋបាលស្រុកសំឡូត អំពាវនាវពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមតាមបណ្តាដងស្ទឹងគ្រញូង និងស្ទឹងសង្កែ ទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះស្ថានភាពទឹក បើសិនជាមេឃនៅតែបន្តធ្លាក់ភ្លៀង ព្រោះបច្ចុប្បន្ននេះទាំងលំនៅដ្ឋានមួយចំនួនក៏ដូចជាផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានលេចលង់ដោយអន្លើ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1138-1024x606.png)
រដ្ឋបាលស្រុកសំឡូត ក៏បានឱ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់បន្តជាប់ៗគ្នា នៅតំបន់ជាប់ព្រំដែន ចំណុចក្បាលស្ទឹង ក្នុងស្រុកសំឡូត បានធ្វើឱ្យទឹកជំនន់ជន់លិចផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រ ភូមិអូរតាទៀក ឃុំតាតោក និងបន្តហូរធ្លាក់ចូលតាមបណ្តាអូរធំៗ ដោយឡែកស្ទឹងក្រញូងមានការហក់កើនឡើងលឿន។
ប្រភពពីមន្ត្រីរដ្ឋបាលស្រុកសំឡូត បានបញ្ជាក់ថា ចាប់តាំងពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រនៃស្រុកសំឡូត មានភ្លៀងធ្លាក់កម្រិតខ្ពស់ រហូតបណ្តាលឱ្យទឹកតាមបណ្តាអូរធំៗ និងទឹកស្ទឹងគ្រញូងកើនឡើងលឿន ហើយមកទល់វេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ មេឃនៅតែបន្តធ្លាក់ភ្លៀងកម្រិតទាប តែទឹកនៅបន្តហូរខ្លាំងធ្វើឱ្យស្ពាន និងផ្លូវមួយចំនួនរងការខូចខាតក្នុងនោះសមត្ថកិច្ចក៏បានចុះជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1135-768x1024.png)
តាមការអង្កេត ស្រាវជ្រាវ និងព្យាករធាតុអាកាសកន្លងមករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ វិសម្ពាធមួយបាននិងកំពុងស្ថិតក្នុងសមុទ្រចិនខាងត្បូង និងធ្វើដំណើរមកទិសបស្ចិមចូលទៅលើប្រទេសវៀតណាម និងប្រទេសឡាវ។
តាមក្រសួងធនធានទឹក ជ្រលងវិសម្ពាធនេះ រួមផ្សំជាមួយខ្យល់បក់ខ្លាំងពីឈូងសមុទ្រ ធ្វើឱ្យមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ស្ថានភាពបែបនេះ នឹងបង្កឱ្យ តំបន់វាលទំនាប មានពពកច្រើនដេរដាស មានភ្លៀង ផ្គរ រន្ទះពីតិចទៅច្រើនលើសកម្រិតធម្មតា ក្នុងបរិមាណជាមធ្យមពី ៣០%ទៅ៤០% និងមានខ្យល់ខ្លាំងបក់ក្នុងល្បឿនពី ១០ម៉ែត្រទៅ១៣ម៉ែត្រក្នុង មួយវិនាទីតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ព្រៃវែង និងខេត្តស្វាយរៀង។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1137-990x1024.png)
ចំណែកតំបន់ខ្ពង់រាប នឹងមានពពកច្រើនដេរដាស មានភ្លៀង ផ្គរ រន្ទះពីតិចទៅច្រើនលើសកម្រិតធម្មតា ក្នុង បរិមាណជាមធ្យមពី ៥០%ទៅ៦០% និងមានខ្យល់ខ្លាំងបក់ក្នុងល្បឿនពី ១១ម៉ែត្រទៅ១៥ម៉ែត្រក្នុង មួយវិនាទីតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី កំពង់ចាម និងខេត្តត្បូងឃ្មុំ។
ចំណែកឯតំបន់មាត់សមុទ្រ នឹងមានពពកច្រើនដេរដាស មានភ្លៀង ផ្គរ រន្ទះពីតិចទៅច្រើនលើសកម្រិត ធម្មតា ក្នុងបរិមាណជាមធ្យមពី ៥០%ទៅ៦០% និងមានខ្យល់ខ្លាំងបក់ក្នុងល្បឿនពី ១០ម៉ែត្រទៅ១៣ ម៉ែត្រក្នុងមួយវិនាទី នៅតាមតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប។ រលកសមុទ្រមានកម្ពស់ពី ១ម៉ែត្រទៅ ២ម៉ែត្រ។
ជុំវិញស្ថានភាពអាកាសធាតុប្រែប្រួលបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជានេសាទមេត្តាយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពធាតុអាកាសមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងលោកសមុទ្រមាន កម្ពស់ខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលនឹងអាចមានជំនន់ទឹកភ្លៀងតាមផ្លូវជាតិលេខ៤ តំបន់ភ្នំ និងតំបន់មាត់សមុទ្រ ដែលអាចកើតមានឡើងជាយថាហេតុ៕
អត្ថបទ : សោ និយមរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច