ព័ត៌មានជាតិ
ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យស្ថានភាពទឹកទន្លេមេគង្គក្រចេះបន្តហក់ឡើង តែមិនទាន់ដល់កម្រិតប្រកាសអាសន្ន
ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានហក់ឡើងជាបន្តបន្ទាប់ និងជារៀងរាល់ថ្ងៃ បើគិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ទឹកទន្លេមេគង្គក្រចេះ មានកម្ពស់ ១៥.៣១ម៉ែត្រ ខណៈដែលស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ នៅតាមបណ្តាស្រុក ក្រុងទាំង៧ នៅទូទាំងខេត្តក្រចេះ បណ្ដាលស្រុកមួយចំនួនមានការលិចផ្លូវលំ និងស្ពាន មួយចំនួន។

ជាក់ស្ដែង នៅថ្ងៃទី១៧ ខែកក្កដា ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ស្រោចស្រម ក្នុងភូមិសាស្ត្រនៃខេត្តក្រចេះ ដែលបណ្ដាលឱ្យទឹកអូរ ព្រែកមួយចំនួនជន់ឡើង បង្កឱ្យមានការលិចផ្លូវលំ ស្ពានមួយចំនួន តែទោះជាយ៉ាងណា អាជ្ញាធរថា មិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
ដោយឡែកនៅស្រុកអូរគ្រៀងសែនជ័យ លោក ឈា ផល្លី អភិបាលស្រុក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ លោកបានដឹកនាំក្រុមការងារស្រុក ចុះពិនិត្យមើលជាក់ស្ដែងអំពីស្ថានភាព រស់នៅបងប្អូនប្រជាពលរដ្ឋ ស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ផ្សេងៗ ដោយសារជំនន់ទឹកភ្លៀង ដើម្បីត្រៀមបង្កា អន្តរាគមន៍ជួយសង្គ្រោះ ប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោកបន្តថា ជំនន់ទឹកភ្លៀងធ្វើឱ្យមានផលប៉ះពាល់ដល់ផ្លូវចំនួន ២ខ្សែ៖ ទី១-ផ្លូវលំបំបែកតភ្ជាប់ពីចំណុចមណ្ឌលសុខភាពក្បាលដំរីទៅស្រុកសំបូរកសាងឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ នៅផ្តុំស្ពានអូរតាណឹង ទឹកហូរកាត់ និងច្រោះផ្លូវអស់ប្រវែង១៥០ម៉ែត្រ។ ទី២-ផ្លូវលំកសាងឡើងដោយឃុំ នៅផ្តុំស្ពានអូតាណឹង ទឹកហូរកាត់ និងច្រោះផ្លូវប្រវែង ប្រហែល៥០០ម៉ែត្រ និងទំនប់ ១កន្លែង នៅឃុំក្បាលដំរី ។ នៅឃុំរលួសមានជ័យ ជំនន់ទឹកភ្លៀងធ្វើឱ្យទឹកជន់លិចស្ពានឈើមួយកន្លែង នៅចំណុចអូរគគីរ និងខូចខាតលូ ១កន្លែង នៅចំណុចអូរស្កឹប។
យោងតាមរបាយការណ៍ពីប្រធានធនធានទឹកឧតុនិយមខេត្ត ថា នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ នេះទឹកទន្លេមេគង្គក្នុងខេត្តក្រចេះមានកម្ពស់ ១៥.៣១ម៉ែត្រ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ឆ្នាំនេះកើនឡើងជាង ៣.៨១ម៉ែត្រ ហើយបើធៀបទៅនឹង ថ្ងៃម្សិលមិញ មានការកើនឡើងជាង ១ម៉ែត្រ ។

ទោះជាយ៉ាងសម្រាប់ខេត្តក្រចេះ កម្រិតទឹកត្រឹមប៉ុណ្ណេះមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ រស់តាមដងទន្លេ មេគង្គ តាមអូរ ព្រែកមួយចំនួន ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើកលើកុមារ ជនចាស់ជរា ជនពិការ ស្ត្រីមានផ្ទៃពោះ និងជនងាយរងគ្រោះដោយសារទឹកជំនន់ ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ ៕
អត្ថបទ៖ ប្រុញ វិធិន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ