Connect with us

ព័ត៌មានជាតិ

ស្រុកចំនួន២នៅខេត្តកំពង់ធំរងគ្រោះដោយជំនន់ទឹកភ្លៀងប៉ះពាល់ស្រូវ២៦០ហិកតា និងផ្លូវមួយចំនួន

បានផុស

នៅ


លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា ស្រុកចំនួន២នៃខេត្តគំពង់ធំបានរងគ្រោះដោយជំនន់ទឹកភ្លៀងប៉ះពាល់ស្រូវ២៦០ហិកតា និងផ្លូវកៅស៊ូមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ស្រុក២ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងរួមមានស្រុកកំពង់ស្វាយ នៅឃុំកំពង់គោ ភូមិខ្សាច់ជីរស់ ទឹកលិចស្រូវប្រាំង ចំនួន ៥៧ហិកតា និងទឹកហូរកាត់ផ្លូវប្រវែង ២៥០ម៉ែត្រ ពីដើមភូមិត្រង់កែង សាំងផា ឆ្លងកាត់
ទៅសាលាបឋមសិក្សាអូរតាសេក។ នៅភូមិកំពង់គោលើ ទឹកហូរបាក់ទ្វារអូរឡោម្ខាង និងកំពង់ស្វាយ ឃុំព្រៃគុយ ប៉ះពាល់ស្រូវចំនួន១២៣.៨០ហិកតា ស្មើនិង៦១គ្រួសារ។ ចំណែកស្រុកសណ្តាន់ប៉ះពាល់នៅឃុំក្លែង ក្នុងនោះលិចស្រូវបីខែចំនួន៥៦.៤៥ហិកតា លិចស្រូវវស្សា២៤ហិកតាស្មើនឹង៦៨គ្រួសារ លិចចូលក្រោមផ្ទះ២ខ្នង លិចផ្លូវគ្រួសក្រហម​២០ម៉ែត្រ​ បាក់ទំនប់បឹងប្រាំងប្រវែង ១០ម៉ែត្រ និងបាក់ច្រាំងស្ទឹងបណ្តាលឱ្យងាប់គោ១ក្បាល ស្ថិតនៅភូមិរកាជួរ ។

ពាក់ព័ន្ធករណីដាច់ផ្លូវមួយចំនួនដែលបណ្តាលមកពីជំនន់ទឹកភ្លៀងនៅ ផ្លូវលំ(បឹងក្រញ៉ាក) ឃុំមានរិទ្ធ និងផ្លូវក្រាល កៅស៊ូនៅចំណុចបឹងម្រឹក(ភូមិងន ឃុំងន)ស្រុកសណ្តាន់ រដ្ឋបាលស្រុក និងមន្ទីរ អង្គភាពបានណែនាំឱ្យស្តារផ្លូវនេះឡើងវិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម