Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្ត្រីសុខាភិបាលខេត្តក្រចេះ ខិតខំផ្តល់សេវាជូនពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ជំរុញ​ដល់​មន្ត្រី​សុខាភិបាល​ខេត្ត​ក្រចេះ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​លើក​កម្ពស់​សុខុមាលភាព​ពួកគាត់​កាន់តែ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព វឌ្ឍនភាព​សុខាភិបាល និង​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តក្រចេះ កាលពី​ថ្ងៃទី ១៨ កក្កដា លោក​រដ្ឋមន្ត្រី បាន​ណែ​នាំឱ្យ​មន្ត្រី​ត្រូវ​បន្ត​ខិតខំ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ការ​រៀបចំ​សណ្ដាប់ធ្នាប់ សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ និង​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ច្បាស់លាស់ ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ។ ត្រូវ​បន្ត​ខិតខំ​បន្ថែមទៀត​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ និង​ត្រូវ​ជំរុញ​ការ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​ជំនាញ​បន្ថែម​ទៀត ដោយ​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​នៅ​មន្ទីរពេទ្យ​ខេត្ត និង​មន្ទីរពេទ្យ​ថ្នាក់​ជាតិ និង​ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់ផ្នែក គ្រប់​លំដាប់​ថ្នាក់ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​នៅ​ក្នុង​ខេត្ត ជំរុញ​បង្ខិត​សេវា​ថែទាំ​សុខភាព​ឱ្យ​កៀក​ប្រជាពលរដ្ឋ ដើម្បី​លើកកម្ពស់​សេវា​សុខាភិបាល និង​សុខភាព​សហគមន៍ នៅ​ខេត្ត​ក្រចេះ ក៏ដូចជា​ទូទាំង​ប្រទេស​កម្ពុជា។

ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ និង​មន្ត្រី​សុខាភិបាល​ទាំងអស់ ត្រូវ​មាន​ស្មារតី​រួបរួមគ្នា ចេះ​ជួយ​គ្នា ចេះ​សម្របសម្រួល ចេះ​កែសម្រួល​គ្នា សាមគ្គីភាព គោរព​វិន័យ​ការងារ ក្រមសីលធម៌​វិជ្ជាជីវៈ ដែល​ជា​ផលប្រយោជន៍​រួម​ធានា ការ​បម្រើ​សេវា​ប្រកបដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិ​ភាព និង​សមធម៌ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល។

លោក​រដ្ឋមន្ត្រី មាន​ការ​កោតសរសើរ​ចំពោះ​មន្ត្រី​សុខាភិបាល ដែល​បាន​បម្រើ​សេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ និង​បាន​ណែនាំ និង​លើកទឹកចិត្ត​ដល់​មន្ត្រី​សុខាភិបាល ត្រូវតែ​ខិតខំ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត តាមរយៈ​ការ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល និង​នវានុវត្តន៍៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា១០ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ១២ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានជាតិ១៧ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម