ព័ត៌មានជាតិ
ពលរដ្ឋខ្មែរពីរនាក់ដែលបើកទូកឆ្លងចូលដែនសមុទ្រវៀតណាម ត្រូវបានដោះលែងមកវិញហើយ
ពលរដ្ឋខ្មែរចំនួន២នាក់ដែលបានបើកទូកទេសចរណ៍ដឹកភ្ញៀវ ឆ្លងចូលដែនសមុទ្រវៀតណាម ហើយត្រូវបានឃាត់ខ្លួននោះ បានត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយក្រសួងនគរបាលវៀតណាម បានលេីកលែងទោស និងដោះលែង។

ការដែលអាជ្ញាធរវៀតណាមដោះលែងពលរដ្ឋខ្មែរទាំង២នាក់មកវិញនេះ គឺបន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃកម្ពុជា។ តាមរយៈជំនួបរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នេីលោកឧត្តមសេនីយ៍ឯក បម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម សុំលេីកលែងទោស និងដោះលែងពលរដ្ឋខ្មែរទាំង ២នាក់ ដែលបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម ឱ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។

ដោយផ្អែកលេីលទ្ធផលពិភាក្សានៃជំនួបខាងលេីនេះ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងការវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងការដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន ភាគីវៀតណាម បានយល់ព្រមលេីកលែងទោស និងបានដោះលែងពលដ្ឋខ្មែរចំនួន២រូប និងបានបញ្ជូនវិលត្រឡប់មកប្រទេសវិញ នាយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។
មន្រ្តីអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានជូនពលរដ្ឋខ្មែរទាំងពីរនាក់ដល់ក្រុមគ្រួសារ និងបានត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរចំនួន ២រូប ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ មកម្ល៉េះ ដែលបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ