Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី អំពាវនាវពលរដ្ឋខេត្តកំពង់ស្ពឺយកចិត្តទុកដាក់​លើស្ថានភាពទឹកជំនន់ និងប្រយ័ត្នខ្ពស់ចំពោះសត្វនានា

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី អំពាវនាវ​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ ត្រូវ​យកចិត្តទុកដាក់​លើ​ស្ថានភាព​ទឹក​ជំនន់ និង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សត្វ​នានា ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​យប់​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០២៤ ដោយ​បាន​តាមដាន​ជា​ប្រចាំ​នូវ​ស្ថានភាព​ទឹកជំនន់​ដែល​កំពុង​កើតឡើង​នៅ​ស្រុក​គងពិសី និង​ស្ថានភាព​ទឹកភ្លៀង​រង​ឥទ្ធិពល​ពី​ព្យុះ “​ទ្រី​” (Tropical Depression THREE) ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​ទឹកជំនន់ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សត្វ​នានា អាច​បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ ដល់​ពួកគាត់។

ជាមួយគ្នា​នេះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​អំពាវនាវ​ដល់​អាជ្ញាធរ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ និង​តាម​ដាន​សភាព​ជា​ប្រចាំ​ចំពោះ​ស្ថានភាព​ទឹកជំនន់​ដែល​កំពុង​បង្ក​ជា​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។

ទន្ទឹម​នោះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​អរគុណ​អាជ្ញាធរ​ដែល​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ជា​ប្រចាំ និង​ចុះ​តាមដាន​ផ្ទាល់​នូវ​ស្ថានភាព​ទឹកជំនន់​អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។

គួរ​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ ២០២៤ នេះ ដោយ​យោង​តាម​ការ​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​សម្ពាធ​ទាប នៅតែ​បន្ត​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​សមុទ្រ​ចិន​ខាងត្បូង សមុទ្រ Andaman ភាគ​កណ្ដាល និង​ខាងកើត​ឈូង​សមុទ្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ភាគ​កណ្ដាល នៃ​អាង​ទន្លេ​មេគង្គ បណ្ដាល​ឲ្យ​របប​ខ្យល់មូសុង​និរតី​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​មក​លើ​កម្ពុជា។

ស្ថានភាព​បែបនេះ ចាប់ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃ​ទី ២១ ខែ​កក្កដា នឹង​ធ្វើ​ឲ្យ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣២°C។ ខ្យល់​បក់​មកពី​ទិសនិរតី និង​ទិសបស្ចិម មាន​ល្បឿន​មធ្យម ៤,៥០ ម៉ែត្រ វិនាទី។ ខេត្ត​បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី ៣០%។

តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣១°C។ ខ្យល់​បក់​មកពី​ទិសនិរតី និង​ទិសបស្ចិម​មាន​ល្បឿន​មធ្យម ៥,៥០ ម៉ែត្រ​/​វិនាទី។ ខេត្ត​កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី ៤៥%។

តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣០°C ។ ខ្យល់​បក់​មកពី​ទិសនិរតី មាន​ល្បឿន​មធ្យម ៩,៥០ ម៉ែត្រ វិនាទី។ ខេត្ត​កោះកុង ព្រះសីហនុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្ដប់​លើ​ផ្ទៃដី ៤៥%។ រលក​សមុទ្រ មាន​កម្ពស់​មធ្យម​អប្បបរមា ១,៥០ ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ២,៥០ ម៉ែត្រ។ ដូច្នេះ ប្រទេស​កម្ពុជា នៅតែ​បន្ត​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ រហូត​ដល់​ថ្ងៃ​ទី ២១ កក្កដា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៩ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម