ព័ត៌មានជាតិ
ពលរដ្ឋជាង៣០០នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅសង្កាត់ស្ទឹងមានជ័យទី១ ទទួលបានសាច់ជ្រូកនិងអង្ករពីសម្តេចតេជោ
ប្រជាពលរដ្ឋជាង៣០០នាក់ ដែលបាននិងកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៃជំងឺកូវីដ១៩ នៅតាមផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យបានទទួលសាច់ជ្រូកនិងអង្ករពីសម្តេចតេជោ ហ៊ុន សែន។
ពិធីប្រគល់អំណោយខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣មីនា នៅទីតាំងធ្វើចត្តាឡីស័ក តាមផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ការប្រគល់អំណោយនេះ មិនបានប្រគល់ដោយផ្ទាល់ដៃនោះទេ គឺក្រុមការងារបានដាក់សាច់ជ្រូកនិងអង្ករជាកញ្ចប់ ហើយទើបបានអញ្ជើញមកបងប្អូនមកទទួលម្នាក់ម្តងៗ ដើម្បីបង្ការកុំឲ្យមានការឆ្លងបន្តនៃជំងឺនេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អំណោយទាំងនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាមនិងសាច់ជ្រូកចំនួន២គីឡូក្រាម។ លោក ឃួង ស្រេង បានបន្តថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ចំ ពោះបងប្អូនប្រជាពលរដ្ឋ។ សូមបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភសម្តេចមិនទុកឲ្យបងប្អូនស្លាប់ដោយការអត់បាយនោះទេ។
មន្ត្រីរដ្ឋបាលខណ្ឌមានជ័យបានឲ្យដឹងថា រដ្ឋបាលខណ្ឌមានជ័យ មានមណ្ឌលព្យាបាល និងធ្វើចត្តាឡីស័ក ចំនួន០១ មានអ្នកជំងឺស្នាក់នៅព្យាបាលចំនួន ៥៤នាក់ (គិតត្រឹមថ្ងៃទី០២មីនា) និងមានទីតាំងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ០៥ទីតាំង ស្មើ៤៧០នាក់ ក្នុងនោះបរទេស៣៤នាក់។ ក្នុងចំនួននេះបានបញ្ជូនទៅព្យាបាលនៅតាមមណ្ឌលព្យាបាលផ្សេងៗក្នុងរាជធានីភ្នំពេញ ចំនួន០៦នាក់ បរទេស០៤នាក់។ ដោយឡែកចំពោះប្រជាពលរដ្ឋធ្វើចតាឡីស័កនៅសង្កាត់ស្ទឹងមានជ័យទី១ខាងលើនេះ មានចំនួន៣៣១នាក់ ស្មើនឹង១៣១គ្រួសារ ។ពួកគាត់ជាប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលបានរកឃើញកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងចំនួនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័កទាំងនេះ ក្នុងនោះមានចំនួនប្រជាពលរដ្ឋ៩២នាក់ បានធ្វើតេស្ដសំណាកចំនួន០២លើករួចមកហើយ គឺនៅថ្ងៃទី២៦ ដោយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ និងនៅថ្ងៃទី២៧ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ក្រុមហ៊ុន JTI បរិច្ចាគម៉ាស៊ីនវាស់កម្តៅ និងអាហារ ជូនកម្លាំងជួរមុខប្រយុទ្ធជំងឺកូវីដ-១៩
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត