Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខ យកចិត្តទុកដាក់ពីបញ្ហាកកស្ទះប្រព័ន្ធលូ​ក្នុងមូលដ្ឋាន នារដូវវស្សា

បានផុស

នៅ

ក្រោយ​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​អំពី​បញ្ហា​កកស្ទះ​ប្រព័ន្ធ​លូ​មួយ​ខ្សែ ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកថ្លា ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ ២០២៤ លោក ម៉ូវ ម៉ានិត អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​សែនសុខ បាន​ចាត់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ដោយ​មាន​ការ​ចូលរួម​ពី​លោក​មេភូមិ​ចុង​ថ្នល់​ខាងលិច ដឹកនាំ​កម្លាំង ចុះ​ស្តារ​បូម​ប្រព័ន្ធ​លូ ដើម្បី​សម្រួល​ដល់​ចរន្តទឹក​ហូរ​ដែល​រង​ការ​កកស្ទះ​ដោយសារ​សំរាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ូវ ម៉ានិត បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ លោក​បាន​ចាត់ចែង​ទៅ​មន្ត្រី​ជំនាញ ដើម្បី​ចេញ​រថយន្ត​បូម​លូ​ចុះ​ស្តារ​បូម​ប្រព័ន្ធ​លូ​មួយ​នេះ។

លោក​បន្ត​ថា ទីតាំង​ខាងលើ ជា​ចំណុច​ទាប​ជាង​នីវ៉ូទឹក ហើយ​លំហូរ​ទឹក​ឆ្ងាយ​ពី​ប្រព័ន្ធ​ប្រឡាយ​ទឹក ជាហេតុ​ធ្វើ​ឲ្យ​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ការ​ស្ទះ នា​រដូវ​វស្សា តែ​ទោះជា​យ៉ាងណា លោក នឹង​បន្ត​ធ្វើ​បែបនេះ​ឲ្យ​បាន​ញឹកញាប់​តាមតែ​អាច​ធ្វើ​បាន។

គួរ​បញ្ជាក់​ថា ប្រព័ន្ធ​ផ្លូវ​លូ​មួយ​ខ្សែ ប្រវែង​ប្រមាណ​ជាង ១០០ ម៉ែត្រ ត្រូវ​បាន​កកស្ទះ និង​ជន់​លិច នា​រដូវ​វស្សា ក្រោយ​ភ្លៀង ៣ ទៅ ៤ ថ្ងៃ ឬ ឈាន​ដល់​មួយ​សប្ដាហ៍​ក៏​មាន ដែល​តាម​ស្ថានភាព​ទឹកភ្លៀង ទីតាំង​នេះ​ស្ថិតនៅ​ខាងលិច​ក្បែរ​របង​វិទ្យាស្ថាន​ពហុបច្ចេកទេស ព្រះកុសុមៈ ស្ថិត​ក្នុង​ភូមិ​ចុង​ថ្នល់​ខាង​លិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​លូ​នៅ​ទីនេះ រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ចំពោះ​រដូវ​វស្សា មិន​ថា​ភ្លៀង​តិច ឬ ខ្លាំង ដឹង​តែ​ជន់​លិច បើ​ភ្លៀង​ខ្លាំង​វិញ​ទឹក​លិច​ត្រឹម​ក្បាលជង្គង់ ហើយ​មិន​ងាយ​ស្រក​នោះ​ទេ ៤ ទៅ ៥ ថ្ងៃ ឯណោះ ព្រោះ​ប្រព័ន្ធ​លូ​តូច មិន​ងាយ​រំដោះ​ទឹក​ចេញ​ទាន់ ម្យ៉ាងទៀត​លូ​ក៏​ខូចខាត​ច្រើន សំរាម និង​ភក់​ណែន។

ប្រជាពលរដ្ឋ ក៏បាន​សំណូមពរ​ដល់ លោក​អភិបាលខណ្ឌ និង លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មេត្តា​ជួយ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​លូ​ឲ្យ​មាន​មុខកាត់​ធំ​ជាង​មុន ដើម្បី​ឲ្យ​បរិមាណ​ទឹក​អាច​ហូរ​បាន​ច្រើន​ទាន់​ពេលវេលា មិន​បង្ក​ជា​ការ​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៥០ នាទីutes មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ១ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងប្រព័ន្ធធារាសាស្រ្តដ៏ធំ ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល៣០ម៉ឺនហិកតា សម្រេចបាន ១០%

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៦ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

សន្តិសុខសង្គម៥ ម៉ោង មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

Sokha Hotels

ព័ត៌មានពេញនិយម