ព័ត៌មានជាតិ
លទ្ធផលស្រាវជ្រាវបង្ហាញថា សមាជិក ប.ស.ស ៩៣% ពេញចិត្តលើសេវាសុខាភិបាល
យោងតាមលទ្ធផលស្រាវជ្រាវបានបង្ហាញឱ្យដឹងថា មានសមាជិក ប.ស.ស. ប្រមាណ ៩៣% បានពេញចិត្តទៅលើសេវាសុខាភិបាល និងប្រមាណ ៨៧% មានការយល់ដឹងអំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។
លទ្ធផលស្រាវជ្រាវនេះ ត្រូវបានក្រុមហ៊ុន Indochina Research (Cambodia) ធ្វើបទបង្ហាញអំពីលទ្ធផលបឋម នៃរបាយការណ៍វាយតម្លៃការយល់ដឹង និងភាពពេញចិត្តរបស់សមាជិក ប.ស.ស. ជូន លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ១៨ កក្កដា នៅទីស្នាក់ការកណ្តាល ប.ស.ស។
លោក ម៉េង ហុង បានមានប្រសាសន៍ថា គម្រោងស្រាវជ្រាវនេះ បានជ្រើសរើស និងធ្វើកិច្ចសម្ភាសន៍ជាមួយសមាជិក ប.ស.ស. នៅខេត្តចំនួន ៩ ដោយយកសំណាកសមាជិក ប.ស.ស. ចូលរួមសរុបចំនួន ៩០០ នាក់ ដែលបានចូលទៅប្រើប្រាស់សេវាសន្តិសុខសង្គមនៅក្នុងឆ្នាំ ២០២២។ តាមរយៈគម្រោងស្រាវជ្រាវនេះជាលទ្ធផលបង្ហាញថា សមាជិក ប.ស.ស. ប្រមាណ ៨៧% មានការយល់ដឹងអំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ស្របពេលនឹងអត្រា នៃភាពពេញចិត្តលើការទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមមានជាង ៩៧% និងភាពពេញចិត្តលើសេវាសុខាភិបាលជារួមមាន ៩៣%។
លោកប្រតិភូរាជរដ្ឋាភិបាល ក៏បានដាក់ចេញជាអនុសាសន៍គន្លឹះបន្ថែមទៀតទៅដល់ថ្នាក់ដឹកនាំគ្រប់នាយកដ្ឋានពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានហ្មត់ចត់លើសំណាក នៃការចុះស្ទង់មតិ ដែលក្រុមហ៊ុន Indochina Research (Cambodia) បានចុះធ្វើកន្លងមក ដើម្បីប្រមូលជាធាតុចូលបន្ថែមចំពោះចំណុចខ្វះខាត សំដៅឈានទៅរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក្នុងន័យបង្កើនការយល់ដឹង និងការពេញចិត្តរបស់សមាជិក ប.ស.ស បន្ថែមទៀត៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក