ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ ជំនាញទន់របស់បុគ្គលិកម្នាក់ៗ ជាផ្នែកមួយដ៏សំខាន់ជំរុញឱ្យបុគ្គលខ្លួនឯង និងស្ថាប័ន មានភាពជោគជ័យ
មន្ត្រីជាន់ខ្ពស់ ប.ស.ស. បានអះអាងថា ជំនាញទន់របស់បុគ្គលិកម្នាក់ៗ ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឱ្យមានភាពជោគជ័យក្នុងការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលខ្លួនឯងផ្ទាល់ និងទាំងស្ថាប័នដែលខ្លួនកំពុងបម្រើការងារឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” នៅព្រឹកថ្ងៃទី ១៩ កក្កដានេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា កន្លងមកក្រុមប្រតិបត្តិការផ្ដល់ព័ត៌មាន បានទទួលវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ជាក់ស្ដែងវគ្គបណ្ដុះបណ្ដាលនាពេលនេះជាឱកាសក្នុងការពង្រឹងសមត្ថភាពបន្ថែមដល់ក្រុមប្រតិបត្តិការផ្ដល់ព័ត៌មាន Call Center ១២៩៧/១២៨៦ បានសិក្សាឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីឥរិយាបថ យន្តការការងារផ្នែកការទំនាក់ទំនង ការដោះស្រាយបញ្ហា ការចរចា, និងការគ្រប់គ្រងអារម្មណ៍ ជាពិសេសការបំពេញការងារជាក្រុម ដែលនេះជាទុនបន្ថែមសម្រាប់ពង្រឹងការងារ និងបង្កើនប្រសិទ្ធភាព ក្នុងការប្រាស្រ័យទាក់ទងប្រកបដោយភាពទន់ភ្លន់ និងទំនាក់ទំនងល្អ។
សូមបញ្ជាក់ថា សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” ត្រូវបានបែងចែកជា ២ វេន គឺវេនទី ១ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ និងវេនទី ២ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤ នៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ជាន់ទី ១៣ ស្នាក់ការកណ្ដាល ប.ស.ស រាជធានីភ្នំពេញ៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?