ព័ត៌មានជាតិ
លោក ពេជ សោភ័ន៖ គ្រូបង្រៀន និងអាណាព្យាបាល ត្រូវរួមគ្នាផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង
លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន (គ.វ.អ) បានលើកឡើងថា គ្រូបង្រៀន គណៈគ្រប់គ្រងសាលា និងអាណាព្យាបាល ត្រូវរួមគ្នាផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង។ លោកបានលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបង្គោល នៃលេខាធិការដ្ឋាន(គ.វ.អ ) នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

លោក ពេជ សោភ័ន ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើត គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ហើយគណៈកម្មាធិការជាតិនេះ មានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។ លោកបានឱ្យដឹងថា គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹង គុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបង្គោល នៃលេខាធិការដ្ឋាន គ.វ.អ (លើកទី៣) បញ្ជ្រាបការយល់ដឹងអំពីសកម្មភាពនៃការអនុវត្ត និងផ្សព្វផ្សាយវិធានការគន្លឹះ(គ.វ.អ) និង សកម្មភាពគាំទ្រសាលារៀនគោលដៅទាំង៤២ ក្នុងខេត្តទាំង៩ ក្នុងនោះខេត្តសៀមរាប ក៏មាន ៥សាលារៀន គោលដៅបានកំពុងអនុវត្ត។ លោកបន្តពីគោលបំណងជួយគាំទ្រដល់ការលើកកម្ពស់ការអប់រំតាមរយៈការពង្រឹងអភិបាលកិច្ចសាលារៀន លើការពិនិត្យកែលម្អកម្មវិធីសិក្សា ការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការ ក្នុងការពង្រឹងគុណភាពចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ លើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។

ក្នុងនោះ លោកក៏បានធ្វើការក្រើនរំលឹក ដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ក៏ដូចជា មាតាបិតា អាណាព្យាបាលសិស្ស ត្រូវធ្វើការកែនូវទន្លាប់អវិជ្ជមានដែលមានកន្លងមក ដើមី្បរួមគ្នាផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ ឱ្យស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ។
ចំណែក លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងត្រូវពង្រឹង ពង្រីកបន្ថែមជាបន្តបន្ទាប់ ចំពោះវិស័យអប់រំនាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងសេចក្តីតម្រូវការជាអាទិភាពក្នុងការជំរុញ និងចូលរួមលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹង គុណភាពតាមសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្សប្រកបដោយ ចំណេះដឹង ជំនាញ សីលធម៌ ឥរិយាបទល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារនាពេលបច្ចុប្បន្ន ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

លោកក៏បានដាក់នូវវិធានការ ដល់គ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និង ឯកជន ក៏ដូចមាតាបិតា អាណាព្យាបាលសិស្ស ត្រូវចូលរួមក្នុងការលុបបំបាត់ក្រុមក្មេងទំនើង សិស្សគេចពីសាលា និង បោះបង់ចោលការសិក្សាជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិទៅពេលអនាគត៕
ដោយ៖ គឿន វេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ