Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​សូម​ឱ្យ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ទូងស្គរ គោះ​ជួង​គ្រប់វត្តអារាមដើម្បីអបអរសាទរ ការបើក​ការដ្ឋាន​ស្ថាបនា “​ព្រែកជីក​ហ្វូណន​-​តេ​ជោ​”

បានផុស

នៅ

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង សូម​ឱ្យ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ទូងស្គរ គោះ​ជួង គ្រប់​វត្ត​អារាម ដើម្បី​អបអរសាទរ និង គាំទ្រ នៃ​ការ​បើក​ការដ្ឋាន​ស្ថាបនា “​ព្រែកជីក​ហ្វូណន​-​តេ​ជោ​” ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៤ ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​សុំ​បែបនេះ​របស់​លោក​ឃួ​ង ស្រេង ​បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​១៩​កក្កដា​នេះ ក្នុង​ពិធី​វេរ​ប្រគេន​ទៀន​ព្រះវស្សា​,​ទ័​យ្យ​វត្ថុ​,​បច្ច័យ​រួម​នឹង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ដល់​ព្រះសង្ឃ​និមន្ត​មកពី​១៥១​វត្ត​និង​សាលា​បុណ្យ​ចំនួន ០៥​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ពុទ្ធបរិស័ទ បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយ​ៗ​យុវជន​-​យុវនារី​ទាំងអស់ សូម​ត្រៀមលក្ខណៈ​ចូលរួម​អបអរ សាទរ ដោយ​ត្រូវ​ទូងស្គរ គោះ​ជួង និង​កម្សាន្ត​សប្បាយ​ជា​មួយ​នឹង​ការ ប្រគំ​តន្ត្រី អុជ​កាំជ្រួច ព្រមទាំង​ការរៀបចំ​កម្មវិធី​ផ្សេងៗ​ទៀត​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៤ ខាងមុខនេះ ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត របស់​ប្រជាជន​កម្ពុជា នោះ​គឺ ការបើក​ការដ្ឋាន​ស្ថាបនា “​ព្រែកជីក​ហ្វូណន​-​តេ​ជោ​” ដែលជា គំនិត​ផ្តួចផ្តើម​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ត្រូវបាន​អនុវត្ត​ក្នុង​អាណត្តិ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ក្រោម​ការ ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ព្រោះថា​ការសាងសង់​ព្រែកជីក​នេះ គឺ ដើម្បី​ផលប្រយោជន៍​ខ្មែរ​សុទ្ធសាធ និង​ជា​ទ្រព្យសម្បត្តិ​ដ៏​មហាសាល របស់​ប្រជាជន​កម្ពុជា ដូច្នេះ យើង​ត្រូវ​អបអរសាទរ និង​ចូលរួម​គាំទ្រ ឱ្យក្លាយ​ជាម​ហា​ចលនា​ជាតិ ក្រោម​ស្មារតី​ជាតិខ្មែរ​តែមួយ ដើម្បីឱ្យ​សមិទ្ធផល​នេះ​លេចចេញ​ជា​រូបរាង​ឡើង យ៉ាងពិត​ប្រាកដ​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី គណៈ​អភិបាល ខណ្ឌ ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ កងកម្លាំង និង​សប្បុរសជន បាន​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ​រៀបចំ ពិធី “​វេរ​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​-​គ្រឿង​បរិក្ខារ ព្រមទាំង បច្ច័យ ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា ចំនួន ១៥១ វត្ត និង សាលា​បុណ្យ​ចំនួន ៥ កន្លែង ក្នុង​រាជធានី​ភ្នំពេញ​។​ទៀន​ព្រះវស្សា និង​គ្រឿង​បរិក្ខារ​សម្រាប់​វត្ត​ទាំង​១៥១​វត្ត​និង​សាលា​បុណ្យ​ទាំង​០៥​កន្លែង ក្នុង​មួយ​វត្តៗ និង​សាលា​បុណ្យ រួមមាន បច្ច័យ​២០​ម៉ឺន​រៀល​,​ទៀន​ព្រះវស្សា​១​គូ​,​អង្ករ​១០០​គីឡូក្រាម​,​សាដក​១,​ស្ករស​២៥​គីឡូក្រាម​,​ទឹកដោះគោ​ខាប់​១​កេស​,​ទឹកក្រូច​៤​កេស​,​ទឹក​សុទ្ធ​៤​កេស​, មី​៤​កេស​,​ត្រីខកំប៉ុង​១​កេស​ស្មើ​១០០​កំប៉ុង ហើយ​ទៀន​ព្រះវស្សា គ្រឿងឧបភោគ​បរិភោគ រួម​នឹង​បរិក្ខារ​ផ្សេងៗ​ត្រូវបាន​ប្រគល់​ជូន​ទៅ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ដើម្បី​ចាត់ចែង​ចែក​បន្ត​ទៅតាម​វត្ត​ដែលមាន​ក្នុង​ដែនដី​របស់ខ្លួន​។

លោក ឃួ​ង ស្រេង​បាន​បន្ត​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ព្រះវស្សា​ជា​ពិធីបុណ្យ​ដ៏​សំខាន់ និង​ជា​ក្រឹត្យក្រម​សាសនា ដើម្បី​ជា​ការ​រំលឹក​ដល់​គុណូបការៈ នៃ​ព្រះសម្មាសម្ពុទ្ធ​ជា​អម្ចាស់​បរមគ្រូ​នៃ​យើង ស្រប​ពេលដែល​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ ជា​ពុទ្ធសាសនិក​ទ្រទ្រង់​វិស័យ​ព្រះពុទ្ធសាសនា​នៅ ទូទាំងប្រទេស ក៏បាន​នឹង​កំពុង​ប្រារព្ធ​ពិធីបុណ្យ​នេះ ដោយ​ទឹកចិត្ត ជ្រះថ្លា​គ្រប់ទិសទី​ផងដែរ​។

​សម្រាប់​ទំនៀមទម្លាប់​នៃ​ពិធីបុណ្យ​នេះ ផ្អែក​តាម​ពុទ្ធ​ប្បញ្ញត្តិ ព្រះសង្ឃ​គ្រប់​អង្គ ត្រូវ​គង់​ចាំ​ព្រះវស្សា​អស់​កាល​ត្រីមាស ក្នុង​ទីវ​ត្ត នីមួយៗ គិត​ចាប់​ពី​ថ្ងៃ ១​រោច ខែ​ទុតិយាសាឍ ត្រូវ​នឹង​ថ្ងៃទី​២១ ខែកក្កដា រហូតដល់​ថ្ងៃ ១៥​កើត ខែអស្សុជ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤ ខាងមុខនេះ ដោយ​ត្រូវខិតខំ​ស្វាធ្យាយ​រៀនសូត្រ​ព្រះធម៌ ព្រះ​វិន័យ មិនអាច​និមន្ត​ចេញ​ក្រៅ​វត្ត​អារាម​ដោយ​គ្មាន​ភារកិច្ច លុះ ដល់​ពេលចេញ​ព្រះវស្សា ទើប​អាច​និមន្ត​ត្រាច់ចរ និង​ត្រៀម​ទទួល អានិសង្ស​ពី​ទាយក​-​ទាយិកា ក្នុង​រដូវ​កឋិនទាន​ជា​កិច្ច​បន្ទាប់​ក្នុង​ជំនឿ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម