Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជំនាញ​ជលផលកំពង់ចាម​ បន្តចុះបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកបាធាយ

បានផុស

នៅ

មន្ត្រី​ជំនាញ​ជលផលកំពង់ចាម​ បន្តចុះបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកបាធាយ បានចំនួន៣ករណី និងបានផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជានេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអជ្ញាធរស្រុកជើងព្រៃ អាជ្ញាធរស្រុកបាធាយ នឹងដោយមានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនបីករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង។

បេីតាមការបញ្ជាក់​ លោក​ លី​ស្រ៊ី​ នាយស្តីទីខណ្ឌជលផលកំពង់ចាមស្តីទី​ បានឲ្យដឹងថា​ ក្នុងប្រតិបត្តិការ​បង្ក្រាបនោះ​ដែរ​ កម្លាំង​សមត្ថកិច្ច​ បានធ្វេី​ រុះរើកាប់បំផ្លាញចោលវត្ថុតាងរួមមាន៖​ ឧបករណ៍លូស្បៃមុងសរុប ចំនួន៨មាត់,របាំងស្បៃមុងសរុបប្រវែង ១៦០ម៉ែត្រ ,បង្គោលសរុបចំនួន២៣០ដើម, ឧបករណ៍​រ៉ាវ៥មាត់​។

ទន្ទឹមនឹងនេះដែរ​ លោក​ លី​ស្រ៉ី​ នាយស្តីទីខណ្ឌជលផលកំពង់ចាម រួមនឹងអាជ្ញាធរ​មូលដ្ឋាន​ ក៍បានអំពាវនាវ​ និងចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឲ្យឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់​ និងស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការ​រាយការណ៍និងបង្ក្រាប​ អ្វីដែលមន្ត្រីជំនាញស្នេីសុំទៀតនោះ​ គឺសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់​ការនេសាទខុសច្បាប់​ ដេីម្បីរក្សាពូជត្រីឱ្យបានច្រើន​៕​

អត្ថបទ​ ​៖​ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាជួយដល់មីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន

កីឡា៥ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀងបន្ត​ឈរកំពូល​តារាង ខណៈ វិសាខា បន្ត​កំណត់​ត្រា​មិន​ចាញ់​របស់​គ្រូ​ថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច២០ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង២០ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម