Connect with us

ព័ត៌មានជាតិ

ក្រសួង បន្តសូមឱ្យពលរដ្ឋយោគយល់ ចំពោះបញ្ហាធ្វើដំណើរលើផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាលរេញ

បានផុស

នៅ

ជាថ្មីម្ដងទៀត នាល្ងាចថ្ងៃទី១៩ ខែកក្កដា ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈគណនីហ្វេសប៊ុកផ្លូវការ បានទទូចសូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋចំពោះបញ្ហាធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចត្រពាំងរពៅ-វាលរេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមក្រសួងសាធារណការ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នាជាង១០ថ្ងៃមកហើយ ធ្វើឱ្យកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចត្រពាំងរពៅ-វាលរេញ ដែលកំពុងរងការខូចខាតស្រាប់ផងនោះ កាន់តែពិបាកក្នុងដំណើរការជួសជុល ថែទាំ ជួសជុលប្រចាំ ក៏ប៉ុន្តែស្ថានភាពចរាចរណ៍នៅដំណើរការធម្មតា។

តាមសំណេរដដែល គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នឹងចេញគ្រឿងចក្រដើម្បីបន្តថែទាំ ជួសជុលប្រចាំ ពេលដាច់គ្រាប់ភ្លៀង ដើម្បីធានាការធ្វើចរាចរាចរណ៍របស់ប្រជាពលរដ្ឋ។

ក្រសួង បន្ថែមថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានជួលជុល កែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវ ដែលមានការខូចខាតប្រវែង២០,៦២គម ត្រង់ចំណុច (PK 181+100 – PK 201+720) ដើម្បីធានាការចរាចរណ៍របស់ប្រជាពលរដ្ឋដោយល្បឿនមធ្យម និងប្រើប្រាស់ថេរវេលាក្រោមមួយម៉ោង ដើម្បីឆ្លងកាត់កំណាត់ផ្លូវដ៏លំបាកនេះ ទំរាំឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។

ជាការកត់សម្គាល់កំណាត់ផ្លូវពីចំណុចត្រពាំងរពៅដល់វាលរេញ ត្រូវបាន​សាងសង់និងលើកកម្រិតគុណភាពជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែកំណាត់ផ្លូវប្រវែងប្រមាណ ២០ គីឡូម៉ែត្រនេះតែងតែរងការខូចខាតទៅវិញ បន្ទាប់ពីការសាង​សង់រួចរយៈពេលខ្លី។ កំណាត់ផ្លូវនេះធ្វើហើយឆាប់ខូចទៅវិញ គឺដោយសារតែស្ថានភាពដីនៅតំបន់នេះជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅប្រមាណអតិបរមាជិត ១៨ ម៉ែត្រ (ដោយកន្លែង)។

ផ្លូវនេះកន្លែងមានមួយក្នុងកំណាត់ ៥ គ.ម គឺមានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រ នៅផ្នែកខាងក្រោម តម្រូវឱ្យធ្វើការវាយសសរគ្រឹះដល់ជម្រៅ ១៨ ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ។ ដោយឡែកចំពោះកំណាត់ ១៥ គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះខាងក្រោម រួចហើយចាក់បេតុងកម្រាស់ ២៦ ស.ម ទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ។

លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់​ប្រាប់កម្ពុជាថ្មី ថា ​គម្រោងផ្លូវជាតិលេខ ៣ ត្រពាំងរពៅ-វាលរេញ​ ត្រូវការសិក្សាឱ្យបាន​ច្បាស់លាស់ និងជជែកលម្អិតពីរបៀប​សាងសង់ ចៀសវាងធ្វើរួចហើយ ខូចវិញ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព្រះ​ខ័ន​រាជ​ស្វាយរៀង
កីឡា៣០ វិនាទី មុន

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ឈរកំពូល​តារាង ស្រប​ពេល​កីឡាករល្អ​ប្រសើរ

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ ដឹកនាំមូលដ្ឋានឱ្យមានតម្លាភាព ជាទំនុកចិត្តដល់ពលរដ្ឋ

ព័ត៌មានជាតិ៧ នាទីutes មុន

តុលាការចោទអ្នកកាសែត និងដៃគូរ ពីបទល្មើសព្រហ្មទណ្ឌមាត្រា ៤៩១ ដែលប្រឈមជាប់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ

សេដ្ឋកិច្ច៨ នាទីutes មុន

ការនាំចេញ និងវិស័យទេសចរណ៍ជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះឡើងវិញ

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវសាធារណជនចូលរួមសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម