ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាម ទុកពេល ១សប្តាហ៍ មុនអាជ្ញាធរចាត់វិធានការរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង
រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងដល់ក្រុមហ៊ុនដែលផ្សព្វផ្សាយពាណិជ្ជកម្ម មករុះរើប៉ាណូ ឬផ្លាកពាណិជ្ជកម្ម ដែលមានរូបភាពស្រាបៀរ ឬគ្រឿងស្រវឹងចេញ ដោយទុករយៈពេល ១សប្តាហ៍ មុននឹងអាជ្ញាធរចុះអនុវត្ត វិធានការរុះរើ។ នេះបើយោងតាមលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

តាមរយៈលិខិតនេះ រដ្ឋបាលខេត្តកំពង់ចាម បានជម្រាបលោកអភិបាលនៃគណៈអភិបាល ក្រុង-ស្រុក ថា ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមដងផ្លូវ ទីតាំងលក់ភេសជ្ជៈ និងតាមទីតាំងសាធារណៈ នានាបានជះឥទ្ធិពលអវិជ្ជមានដល់សង្គម ពិសេសជាការអូសទាញដល់យុវជនឱ្យសេពគ្រឿងស្រវឹង ដែលឈានដល់ការបង្កអំពើហឹង្សា អំពើពាលា និងការបង្កគ្រោះថ្នាក់ដល់សង្គម និងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារសេពគ្រឿងស្រវឹងជាដើម។ ការស់នៅប្រកបដោយសុខដុមនីយកម្ម ដើម្បីចូលរួមចំណែកការលើកកម្ពស់សីលធម៌សង្គម ក្នុងគ្រួសារខ្មែរ គ្មានអំពើហឹង្សា អំពើពាលា និងចូលរួមរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព នៅតាមដងផ្លូវ ទីប្រជុំជននានាក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់ លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក ត្រូវចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់អវិជ្ជមាននៃការផ្សព្វផ្សាយគ្រឿងស្រវឹង តាមរយៈផ្ទាំងរូបភាពពាណិជ្ជកម្មជាដើម ជូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដែលមានលើកផ្លាកយីហោផ្សព្វផ្សាយគ្រឿងស្រវឹង ឱ្យធ្វើការរុះរើ ឬឱ្យធ្វើការផ្លាស់ប្តូរផ្លាកយីហោដែលមានរូបភាពផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹង ទៅជាផ្លាកយីហោដែលរូបភាពផ្សព្វផ្សាយភេសជ្ជៈវិញ។

ព្រមទាំង ធ្វើការណែនាំដល់ប្រជាពលរដ្ឋម្ចាស់អាជីវកម្ម ម្ចាស់ផ្លាកយីហោ ឱ្យជូនដំណឹងដល់ក្រុមហ៊ុនដែលផ្សព្វផ្សាយពាណិជ្ជកម្ម មករុះរើប៉ាណូ ឬផ្លាកពាណិជ្ជកម្ម ដែលមានរូបភាពស្រាបៀរ ឬគ្រឿងស្រវឹងចេញ ដោយទុករយៈពេល ១សប្តាហ៍ មុននឹងអាជ្ញាធរចុះអនុវត្ត វិធានការរុះរើ។ បន្ថែមពីនេះ លោកអភិបាលក្រុង-ស្រុក ត្រូវចុះអនុវត្តវិធានការ អប់រំផ្សព្វផ្សាយ បំផុសស្មារតីឱ្យមានការចូលរួមសហការពីប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម ក្នុងការអនុវត្តវិធានការនេះ។
លើសពីនេះ លោកអភិបាលក្រុង-ស្រុក ត្រូវណែនាំដល់ប្រធានការិយាល័យច្រកចេញ ចូលតែមួយ ឱ្យត្រួតពិនិត្យសំណើបើកអាជីវកម្ម ឬលើកផ្លាកយីហោនានា ដោយត្រូវជៀសវាងដាច់ខាតការផ្សព្វផ្សាយគ្រឿងស្រវឹង ឬស្រាបៀរ និងត្រូវចាត់តាំងអនុវត្ត ចាប់ពីពេលនេះ និងធ្វើរបាយការណ៍ឱ្យរដ្ឋបាលខេត្តជារៀងរាល់ខែ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ