ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេស បញ្ជាក់ពីការជួយសម្រួលដល់បេសកកម្មរបស់រដ្ឋទូតមីយ៉ាន់ម៉ាថ្មីនៅកម្ពុជា
រដ្ឋមន្ត្រីការបរទេស លោក សុខ ចិន្តសោភា បានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងការបរទេសកម្ពុជាក្នុងការជួយសម្រួលដល់ការបំពេញបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មីនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជា និងមីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនៃកម្ពុជា បានអបអរសាទរចំពោះលោក Kyaw Soe Min ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងផ្តល់ការគាំទ្រពេញទំហឹងដល់លោកឯកអគ្គរដ្ឋទូត ក្នុងការជួយសម្រួលដល់ការបំពេញបេសកកម្មការទូតក្នុងអាណត្តិរបស់លោក។
ការបញ្ជាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគ្រាដែលលោក សុខ ចិន្តាសោភា បានទទួលជួបសម្តែងការគួរសមជាមួយលោក Kyaw Soe Min ឯកអគ្គរដ្ឋទូតថ្មីមីយ៉ាន់ម៉ាប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែង និងបានឯកភាពគ្នាថា ប្រទេសទាំងពីរគួរសហការគ្នាប្រារឰខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ៕
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ