Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងដល់ពលរដ្ឋរស់នៅក្បែរដងស្ទឹងសង្កែ ត្រូវបង្កើនការប្រុងប្រយ័ត្ន

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៤ នេះ រដ្ឋបាលខេត្ត​បានចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ដងស្ទឹង​សង្កែ ក្នុងភូមិ​សាស្ត្រ​ក្រុង​បាត់ដំបង ស្រុក​បាណន់ ស្រុក​សង្កែ និង​ស្រុក​ឯក​ភ្នំ ត្រូវ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ដោយសារតែ​នៅ​ព្រឹក​នេះ​កម្ពស់​ទឹកស្ទឹង​សង្កែ គឺមាន​សន្ទុះ​កាន់តែ​ខ្ពស់​ឡើង ដែល​នេះ​គឺជា​ការព្រួយបារម្ភ​របស់​អាជ្ញាធរខេត្ត​ទៅលើ​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការបញ្ជាក់​ពី​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ បាន​ឱ្យ​ដឹងថា កម្ពស់​ទឹកស្ទឹង​សង្កែ​ឡើងដល់​១២,៨០ ​ម៉ែត្រ​ហើយ ដូច្នេះ សូម​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងស្ទឹង​សង្កែ បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែម​ទៀត។​

ស្ថានភាព​ធាតុអាកាស និង​ទឹកភ្លៀង ខេត្តបាត់ដំបង សម្រាប់​ថ្ងៃទី ​២០ ខែកក្កដា ឆ្នាំ​ ២០២៤  គឺ​សីតុណ្ហភាព អតិបរមា ​.31,5C° និង អប្បបរមា .25,0C° ។

ដោយឡែក​កម្ពស់​ទឹកភ្លៀង​

1-​ក្រុង​បប​=23,2mm

2​ស្រុក​សង្កែ​ឃុំ​កំពង់​ព្រៀង​=21,4mm

3-​ស្រុក​ថ្មគោល​=28,0mm

4-​ស្រុក​ឯក​ភ្នំ​=27,6mm

5-​ស្រុក​ប​វេ​ល​=12,2mm

6-​ស្រុក​សំឡូត​ឃុំ​តា​សាញ​=15,0mm

7-​ស្រុក​សំឡូត​ឃុំ​សំឡូត​=26,0mm

8-​ស្រុក​សង្កែ​=21,0mm

9-​សំណង់​ក​ង្ហ​ត​=2,0mm

10-​សំណង់​កំពីងពួយ​=12,2mm ។​

​សម្រាប់​កម្ពស់​ទឹកស្ទឹង និង អាង​ស្តុក​ទឹក​នានា ក្នុង​ខេត្តបាត់ដំបង​ទាំងមូល​

1-​បប​=12,80m(14,50m)

2-​សំណង់​ក​ង្ហ​ត​=21,28m(21,50m)

3-​អាងទឹក​កំពីងពួយ​=20,08m(24,50m)

4-​សំណង់​តា​ហែ​ន​=27,92m(31,00m)

5-​សំណង់​បាសាក់​=4,35m(6,0 0m)

6-​បាក់​ព្រា​=2,10m(9,45m)

7-​សំណង់​រាម​គុណ​=14,56m(15,50m)

8-​សំណង់​ព្រែកជីក​=2,95m

9-​ពហុ​បំណង​សេក​សក​=55,26m(57,50m)

10-​សំណង់​សាលា​តា​អន​=12,40m ។

បើ​គិតពី​ស្ថានភាព​កម្ពស់​ទឹក​ក្នុង​ស្ទឹង​សង្កែ​កណ្ដាល​ក្រុង​បាត់ដំបង​ដែល​នៅថ្ងៃនេះ​មាន​កម្ពស់ ១២,៨០ m គឺ​មិនទាន់​ឈានដល់​កម្រិត​ប្រកាសអាសន្ន​នៅឡើយ​ទេ កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន​គឺមាន​កម្ពស់ ១៤,៥០ m ប៉ុន្តែ​បើទោះជា​យ៉ាងនេះ​ក្តី ក៏​រដ្ឋបាលខេត្ត​ចាំបាច់​ត្រូវ​ជូនដំណឹង​ដល់​​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ដងស្ទឹង​សង្កែ​ត្រូវ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​រហូតដល់​ដំណាក់កាល​ទឹកស្ទឹង​ត្រ​ទៅវិញ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ស្តាយណាស់ ដែល អ៊ុយក្រែន គ្មាននុយក្លេអ៊ែរ ទុកកំញើញរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ចាប់ផ្តើមមានមនុស្សស្លាប់ ដោយសារព្យុះព្រឹលដ៏កាចសាហាវ 

Sokha Hotels

ព័ត៌មានពេញនិយម