ព័ត៌មានជាតិ
លោក ហ៊ុន ម៉ានី ប្រកាសបើក «យុទ្ធនាការភ្នំពេញស្អាត» ក្រោមទិសស្លោកថ្មី«ស្អាតជាទម្លាប់ថ្មី»
ភ្នំពេញ៖ «យុទ្ធនាការភ្នំពេញស្អាត» ដែលជាផ្នែកមួយនៃ «គម្រោងស្អាត» បានវិលត្រឡប់មកវិញហើយនៅថ្ងៃទី០៤ ខែវិចិ្ឆកាឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់គម្រោងបានឲ្យដឹងថា ក្នុងបុព្វហេតុលើកកម្ពស់ការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ អំពីបច្ចុប្បន្នភាពនៃ «ពាក្យស្អាត» ក្នុងបរិបទកូវីដ ១៩ ព្រមទាំងក្នុងបរិការណ៍ជីវភាពរស់នៅប្រចាំថ្ងៃ ក្រុមការងារប្រតិបត្តិនៃគម្រោងស្អាតបានសម្រេចរួមគ្នាជាឯកច្ឆន្ទក្នុងការដាក់ចេញផ្លូវការនូវពាក្យស្លោកថ្មីមួយគឺ «ស្អាតជាទម្លាប់ថ្មី» ដែលដើរតួនាទីជាទិសស្លោកគន្លឹះ សម្រាប់ដំណើរការប្រព្រឹត្តទៅនៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២០នេះ។
ការបង្កើតពាក្យស្លាកថ្មីនេះ ដោយសារតែជំងឺកូវីដ-១៩ បានអុកឡុកប្រជាជាតិក្នុងពិភពលោកទាំងមូលក្នុងអំឡុងការបើកទំព័រទសវត្សរ៍ថ្មីមក«ភាពស្អាត» បានក្លាយជានិន្នាការសាកលមួយ និងជាទម្លាប់ថ្មីមួយ ដែលមនុស្សជាតិត្រូវការ និងប្រកាប់ខ្ជាប់ជាចាំបាច់។
បន្ថែមពីលើនេះ «ភាពស្អាត ដែលជាទម្លាប់ថ្មីនេះ» បានផ្សារភ្ជាប់ខ្លួនយ៉ាងពិតប្រាកដជាមួយនឹង «ការទុកដាក់ និងគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ» ដែលជាបេសកកម្មចម្បង នៃយុទ្ធនាការភ្នំពេញស្អាតចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ២០១៧។
លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីបើកយុទ្ធនាការនេះដែលធ្វើនៅអគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាថ្មីថាដើម្បីជាការចូលរួមចំណែកជាមួយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល,យុទ្ធនាការភ្នំពេញស្អាតក្រោមទិសស្លោកថ្មីប្រចាំឆ្នាំនេះនឹងចូលរួមលើកទឹកចិត្តឱ្យមនុស្សសម័យថ្មីប្រតិបត្តិនូវគោលការណ៍អនាម័យស្អាត និងវិធានការសុវត្ថិភាពពីការឆ្លងវីរុសកូរ៉ូណា រួមមានពាក់ម៉ាសឲ្យបានជាប់លាប់នៅពេលចាំបាច់ ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសង្គម ចៀសវាងការប៉ះពាល់ជាមួយសត្វ ឬអ្នកជំងឺក្អកនិងគ្រុនក្ដៅជាដើម។
លោកបានបន្តថា «ជំងឺកូវីដ១៩បានកែទម្លាប់មនុស្សភាគច្រើនគឺដូរពីការចាប់ដៃទៅជាជម្រាបសួរពីចង្ងាយ។ផ្នែកលើបរិបទនេះហើយទើបយុទ្ធនាការយើងបានគិតគូរយកពាក្យស្លោក«ស្អាតជាទម្លាប់ថ្មី»សម្រាប់អនុវត្តនៅប្រចាំថ្ងៃរបស់យើង»។
ពាក់ព័ន្ធនឹងបញ្ហាសំរាមវិញលោកបានបន្ថែមថា «ពីមួយឆ្នាំទៅមួយឆ្នាំយើងសង្ឃឹមថាឲ្យតែបានផ្លាស់ប្តូរឥរិយាបថមនុស្សម្នាក់ពីអ្នកបោះសំរាមទៅជាមិនបោះសំរាមហើយអ្នកមិនបោះទៅជាអ្នកចូលរួមផ្សព្វផ្សាយនេះជាជោគជ័យនិងជាការចូលរួមចំណែកជាមួយសង្គមជាតិរបស់យើង»។
លោកបានបញ្ជាក់ថា «យើងត្រូវមានឆន្ទៈរបស់យើងត្រូវតែបន្តអ្វីដែលយើងបានឃើញជាវិជ្ជមាននិងបានកែលំអម្តងបន្តិចៗជាមូលដ្ឋានដែលធ្វើឲ្យយើងតាំងចិត្តនិងមានការលះបង់ដើម្បីទទួលបានជោគជ័យថែមទៀតព្រោះថា សំរាមនាំមកនូវបរិស្ថានមួយធ្វើឲ្យប៉ះពាល់ដល់សុខភាពយើង។រឿងសំរាមនិងចាត់ចែងសំរាមនេះវាមិនមែនត្រឹមតែជារឿងបរិស្ថានឬសម្ផស្សទេតែវាជារឿងសុខភាពសាធារណៈ»។
យុទ្ធនាការភ្នំពេញស្អាតក៏បានបង្កើតកម្មវិធី ប្រកួតប្រជែងគម្រោងទស្សនាទាន «សាលាបរិស្ថានស្អាត» ដើម្បីបើកឱកាសឲ្យសិស្សានុសិស្សនៅតាមវិទ្យាល័យរដ្ឋ និងឯកជន ព្រមទាំងនិស្សិតនៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញបានបញ្ចេញស្នាដៃ បទពិសោធន៍ និងការយល់ដឹងក្នុងវិស័យបរិស្ថានដោយឈរលើស្មារតីច្នៃប្រឌិត គំនិតជឿនលឿន ក៏ដូចជានវានុវត្តន៍ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីឈានទៅរក «អនាម័យស្អាត» «មេត្រីភាពបរិស្ថាន» ក៏ដូចជា «ការទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ» ដោយមានភាពម្ចាស់ការលើខ្លួនឯងក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋគំរូ។
ពោលគឺការពារថែរក្សាបរិស្ថានឲ្យបានស្អាតទាំងក្នុងគេហដ្ឋាន ក្នុងបរិវេណសាលា ក្នុងការិយាល័យធ្វើការ ជាពិសេសគឺចាប់ផ្តើមពីរាជធានីភ្នំពេញស្អាត រហូតដល់សង្គមជាតិទាំងមូលគ្មានសំរាមរាយប៉ាយ គ្មានកាកសំណល់ពាសវាលពាសកាល។
សូមជម្រាបថា ឆ្នាំនេះគឺជាឆ្នាំទី៤នៃ «យុទ្ធនាការភ្នំពេញស្អាត» ដែលតែងតែធ្វើឡើងនូវរៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ដែលត្រូវយុទ្ធនាការនេះប្រសិទ្ធនាមថាជា «ខែស្អាត»។
គួរបញ្ជាក់ផងដែរ ថា «យុទ្ធនាការភ្នំពេញស្អាត» ត្រូវបានបង្កើតឡើងដោយសហស្ថាបនិកចំនួន ៦រូប ដែលក្នុងនោះ មានលោក ហ៊ុន ម៉ានី លោកស្រី ទេព កូលាប លោកជី សិលា លោកស្រី ជា សុផល្លា លោក ហៃ ភិរម្យ និងលោកស្រី ហេង ធីតា៕
ដោយ ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?