Connect with us

ព័ត៌មានជាតិ

លោក ប៉ែន បូ​ណា លើកទឹកចិត្ត​យុវជន​ឱ្យខិត​ខំរៀន​សូត្រ ដើម្បី​ក្លាយជា​មូលធន​មនុស្ស​សម្រាប់​ប្រទេសជាតិ​

បានផុស

នៅ

​លោក ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​លើកទឹកចិត្ត​ឱ្យ​យុវជន​ខិតខំ​ស្រវាស្រទេញ​ដើម្បី​ក្រេប​យកចំណេះ​ជំនាញ​ឱ្យ​ច្បាស់លាស់​យ៉ាងតិច​មួយ​ ដើម្បី​ក្លាយខ្លួនជា​មូលធន​មនុស្ស​សម្រាប់​ប្រទេសជាតិ​ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​ដឹកនាំ​ដោយ​សម្តេច​ធីប​តី ហ៊ុន ម៉ា​ណែ​ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​លើកទឹកចិត្ត​បែបនេះ​ធ្វើឡើង​ក្នុងឱកាស​ដែល​ឯកឧត្តម​ចុះ​ធ្វើ​បា​ឋា​កថា នៅ​ចំពោះ​មុខសមណ​និស្សិត និង​និស្សិត​នៃ​សាខា​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ ដោយមាន​ការចូលរួម​ពីស​មណ​:​និស្សិត និង​និស្សិត ប្រមាណ​ជាង ២០០ អង្គ​/​នាក់​។

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់ថា ដើម្បី​ក្លាយជា​មូលធន​មនុស្ស យុវជន​ត្រូវ​មានចំណេះ​ជំនាញ​ច្បាស់លាស់​យ៉ាងតិច​មួយ មាន​សីលធម៌​រស់នៅ​ល្អ មាន​សុខភាព​មាំមួន និង​ចេះ​រស់នៅ​ដោយ​ចុះសម្រុង​ក្នុងសង្គម​ដើម្បី​ប្រើប្រាស់​ចំណេះ​ជំនាញ​របស់ខ្លួន​ឱ្យមាន​ប្រយោជន៍​សម្រាប់​ខ្លួនឯង សម្រាប់​មនុស្ស​ជុំវិញខ្លួន ក៏ដូចជា​សង្គមជាតិ​ទាំងមូល​។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ពន្យល់ថា យុវជន​សម័យ​បច្ចុប្បន្ន​មានឱកាស​ច្រើន​និង​អំណោយផល​សម្រាប់​ការរៀនសូត្រ ដូចជា មាន​សាលា​ជិត​ផ្ទះ មាន​សម្ភារៈ​សិក្សា​សម្បូរបែប និង​មាន​អំណោយផល​ពី​ប្រទេសជាតិ ដូចជា​សុខសន្តិភាព និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​មធ្យោបាយ​ធ្វើដំណើរ​ជាដើម​។

​ដូច្នេះ អ្វីដែល​នៅ​សេសសល់​គឺ ការខិតខំ​ដោយ​ខ្លួនឯង​ដើម្បី​ចាប់យក​ឱកាស​ប្រែក្លាយ​ខ្លួន​ទៅជា​មនុស្ស​ពូកែ អ្នកចេះដឹង និង​ជាម​នុស្ស​ដែលមាន​សីលធម៌​ខ្ពស់ ចេះ​ជួយ​សង្គម និង​ប្រទេសជាតិ​ប្រកបដោយ​ន័យ​ស្ថាបនា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម