Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបងប្រកាស ត្រៀមរៀបចំទីទួលសុវត្ថិភាពជូនពលរដ្ឋ ខណៈកម្ពស់ទឹកបន្តកើនឡើងជិតដល់កម្រិតឱ្យប្រុងប្រយ័ត្ន

បានផុស

នៅ

រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៤នេះថា ស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសង្កែ នៅចំណុចស្ពានសម្តេចតេជោ ហ៊ុន សែន ក្នុងក្រុង​បាត់ដំបង មាន កម្ពស់ ១២,៨០ម៉ែត្រ មានការកើនឡើងជាបន្ត​បន្ទាប់​តាមរយៈ​ជំនន់ទឹកភ្លៀង ហើយ ចំពោះកម្រិតទឹកដែលត្រូវប្រុងប្រយ័ត្នខ្ពស់ស្ថិតនៅកម្ពស់ ១៣,៥០​ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នដោយបញ្ជាក់ថា៖ «ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមបងប្អូន​ប្រជា​ពលរដ្ឋ ក្នុងខេត្តបាត់ដំបងទាំងអស់ ជាពិសេស បងប្អូនដែលរស់​នៅតាមបណ្តោយ​ដងស្ទឹង​សង្កែ និងតំបន់ងាយ រងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាម​កូនចៅ​តូចៗ​កុំ​ឱ្យ​ចុះ​លេងទឹក និងត្រូវត្រៀមរៀបចំ ទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែង​រក​​ទីទួលសុវត្ថិភាព ដែលបានកំណត់ដោយ អាជ្ញាធរមូលដ្ឋាន និងសូមរាយ​ការណ៍​ជាបន្ទាន់​ទៅ​អាជ្ញាធរ​មូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណា មួយកើតមានឡើង»

ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀម​រៀបចំផែន​ការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀស​ប្រជាពលរដ្ឋនៅពេលដែលមាន គ្រោះមហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀតត្រូវធ្វើ​ការផ្សព្វផ្សាយ​ណែនាំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ លើសុខភាពអនាម័យ ដើម្បីជៀស​វាងជំងឺឆ្លងផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម