Connect with us

ព័ត៌មានជាតិ

លោកស្រីបណ្ឌិត ជា សិរី នាំទៀនវស្សា និងទេយ្យវត្ថុប្រគេន ៦៦ វត្ត ក្នុងស្រុកសន្ទុក

បានផុស

នៅ

លោកស្រី បណ្ឌិត ជាសិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង ព្រមទាំងបច្ច័យរបស់ លោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តចំនួន ៦៦ វត្ត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសអញ្ជើញប្រគេនទៀនព្រះវស្សាទេយ្យវត្ថុ និងបច្ច័យទៅប្រគេនដល់វត្តចំនួន ៦៦ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នោះ លោកស្រីបណ្ឌិត ជា សិរី បានជម្រាបពីការផ្ដាំផ្ញើរសាកសួសុខទុក្ខពីសំណាក់ លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិ នៃកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោកស្រី ខៀវ ស៊ីណា ប្រគេនដល់ព្រះសង្ឃគ្រប់ៗព្រះអង្គក៏ដូចលោកយាយលោកតាចាស់ព្រឹទ្ធាចារ្យតាមអារាមទាំងអស់ទូទាំងស្រុក ដោយក្ដីគោរព និងនឹករលឹក។

លោកស្រីបណ្ឌិតបានលើកឡើងថា មិនថាបុណ្យទានជាប្រពៃណីជាតិ និងការងារមនុស្សធម៌ រួមទាំងការកសាងរាល់សមិទ្ធផលនានាក្នុងស្រុកសន្ទុកកន្លងមកនេះ លោកទាំង២ បានខិតខំកសាងបានច្រើនសន្ធឹកសន្ធាប់ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត ជា សិរី បញ្ជាក់ថា តាមរយៈបុណ្យកុសលដែលកើតចេញនាពេលនេះ លោកស្រីបណ្ឌិតក៏បានឧទ្ទិសជូនដល់ជីដូន ជីតា មាតា បិតា និងញាតិ ៧ សន្ដានបានចែកឋាននោះមួយចំណែក ហើយមួយចំណែកទៀតគឺឧទ្ទិសជូនចំពោះដល់ឌួងវិញ្ញាណ នៃវិរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានបូជាអាយុ ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជានកម្ពុជា ដែលស្លាប់បាត់បង់ជីវិតក្នុងបរបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ។

ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យសរុបប្រមាណជាង ១០០ លានរៀល ត្រូវបានវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសសម្រាប់វត្តទាំង ៦៦ ក្នុងស្រុកសន្ទុកនាពេលនោះ ក្នុងវត្តនីមួយៗរួមមាន៖ ទៀនព្រះវស្សា ១គូរ អង្ករ មីត្រីខ ទឹកដោះគោ ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង តែ កាហ្វេ និងបច្ច័យមួយចំនួនផងដែរ។

គួរបញ្ជាក់ថា ពិធីចូលព្រះវស្សានេះត្រូវបានប្រជាជនកម្ពុជាគោរពប្រតិបត្តិធ្វើជារៀងរាល់ឆ្នាំតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។ ហើយសម្រាប់ឆ្នាំ២០២៤ នេះ ពិធីចូលព្រះវស្សាគឺប្រព្រឹត្តិទៅត្រូវថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម