ព័ត៌មានជាតិ
លោក ឈាង រ៉ា ស្នើដល់មន្ត្រីសុខាភិបាលទាំងអស់ខិតខំបម្រើសេវាដល់ពលរដ្ឋដោយស្មារតីទទួលខុសត្រូវ
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តាំផ្ញើដល់មន្ត្រីរាជការ និងបុគ្គលិក ក្នុងវិស័យសុខាភិបាលទាំងអស់ ត្រូវខិតខំបន្ថែមទៀតក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ និងស្នើឱ្យថ្នាក់ដឹកនាំ ត្រូវជំរុញការបណ្តុះបណ្តាលដល់មន្រ្តីជំនាញបន្ថែមទៀត ដោយត្រូវបញ្ជូនទៅចូលរួមនៅមន្ទីរពេទ្យថ្នាក់ជាតិផងដែរ។

លោក លើកឡើងបែបនេះ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ស្របពេលដែលលោក និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញពិនិត្យស្ថានភាព និងវឌ្ឍនភាព នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន-ត្បូងឃ្មុំ មានទីតាំងនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនេះ លោក ឈាង រ៉ា បានលើកទឹកចិត្ត ដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ទីរសុខាភិបាលខេត្ត ត្រូវខិតខំក្នុងការពង្រឹងសេវាសុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ឱ្យបានកាន់ប្រសើរថែមទៀតបន្ថែម ដើម្បីប្រែក្លាយជាមន្ទីរពេទ្យថ្នាក់តំបន់ ។

បន្ថែមលើនេះ លោក ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានសំណូមពរដល់ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាព និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ ទន្ទឹមនោះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាបុគ្គលិក សុខាភិបាល ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ខិតខំបំពេញភារកិច្ច ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីក្រមសីលធម៌វិជ្ជាជីវៈ និងមានភាពរីករាយរាកទាក់ ។

តាមរយៈរបាយការសង្ខេបរបស់ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងនូវស្ថានភាពភូមិសាស្រ្ត និងរំលេចពីការវិវត្តន៍នៃកំណើនប្រជាសាស្ត្រ និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ។

ចំណែក លោក ប៉ែន កុសល្យ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ ថ្នាក់ដឹកនាំមន្ទីរ លោកគ្រូ អ្នកគ្រូពេទ្យ ធ្មប និងមន្រ្តី សុខាភិបាលទាំងអស់ ដែលបានពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ មិនគិតថ្ងៃឈប់សម្រាក យប់ឬថ្ងៃ នៅតែប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈជាគ្រូពេទ្យ ដែលបានដើរតួរនាទីសំខាន់ ក្នុងការជួយសង្រ្គោះជីវិតមនុស្ស៕
ដោយ៖ សាន វិឡែម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ