ព័ត៌មានជាតិ
សំណាកកម្មករ រោងចក្រ Y & W មិនទាន់ចេញលទ្ធផល
លោក កេង ថា នាយករងរដ្ឋបាលខណ្ឌដង្កោបានថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី០៣ ខែមីនា មុននេះបន្តិចថា ជាលទ្ធផល រហូតមកដល់ព្រឹកនេះមិនទាន់ចេញជាផ្លូវការទេ សម្រាប់ការយកសំណាកកម្មករនៅរោងចក្រ វាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT Co., LDT) ប៉ុន្តែក្នុងករណីវិជ្ជមាន អាជ្ញាធរ នឹងទទួលបានព័ត៌ជាមុន ដើម្បីមានវិធានការ។
លោកអះអាងថា ជាទូទៅក្រោយពីយកសំណាកហើយ នឹងទទួលបានលទ្ធផលរយៈពេល៤៨ ម៉ោង។
លោក កេង ថា បញ្ជាក់ថា “ប្រសិនបើ វិជ្ជមាន ភ្លាមពួកខ្ញុំទទួលបានព័ត៌មានហើយ តែមកដល់ម៉ោងនេះមិនទាន់ទទួលបានទេប៉ុន្តែមិនមែនមានន័យថា អត់ទាំងស្រុងនោះទេ ព្រោះរង់ចាំ៤៨ម៉ោងសិន”។

រោងចក្រ Y & W GARMENT ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរកឃើញស្ត្រីម្នាក់ មានអាយុ៤៨ឆ្នាំ ជាកម្មករ បានឆ្លងកូវីដ-១៩ ពីកូនជាអ្នកបើកឡានឲ្យជនជាតិចិន ហើយក្រោយពីរកឃើញស្ត្រីម្នាក់មានវិជ្ជមានកូវីដ១៩នេះ អាជ្ញាធរ និងក្រសួងសុខាភិបាល បានចុះយកសំណាកលើកម្មករ កម្មការិនី បានចំនួន៧១៨ នាក់ ក្នុងចំណោមកម្មករ កម្មការិនី ទាំងអស់ចំនួន៥០៣០នាក់។
បើតាមលោក កេង ថា ការយកសំណាកនេះ សម្រាប់តែកម្មករ កម្មការិនី ដែលធ្វើការនៅអគារ D8 មួយប៉ុណ្ណោះ ពីព្រោះកម្មករដែលវិជ្ជមាននោះ ធ្វើការនៅអគារ D8 នោះ តែលទ្ធភាពយកសំណាកទៀត ឬមិនយកទៀតយ៉ាងណានោះ រងចាំលទ្ធផលនៃការយកសំណាកនៅថ្ងៃនេះសិន។

ដោយឡែកទាក់ទងទៅនឹងការបិទរោងចក្រ ឬមិនបិទនោះ លោកថា នៅមិនទាន់ដឹងនោះទេ ហើយការងារនេះស្ថិតនៅលើក្រសួងការងារ។
ចំណែកលោកស្រី គឹម ញិប អភិបាល ខណ្ឌដង្កោបានឲ្យដឹងកាលពីម្សិលមិញថា ស្ត្រីដែលឆ្លងជំងឺកូវីដ១៩នោះ ជាស្ត្រីខ្មែរធ្វើការជាមួយជនជាតិចិន។ លោកស្រីបន្តថា ជនរងគ្រោះ រួមទាំងក្រុមគ្រួសារត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងព្យាបាលនៅមណ្ឌលព្រែកព្នៅអស់ហើយ។

រីឯលោក ជួន វុ ឌ្ឍី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រសួងនៅមិនទាន់បិទរោងចក្រយីហោ “Y & W GARMENT” នៅឡើយទេ ដោយសារការប៉ះពាល់មានកម្រិតតិចតូចនៅឡើយ។
លោកបន្តថា តាមព័ត៌មាន ដែលលោកទទួលបានជាជំហានដំបូង មានអ្នកពាក់ព័ន្ធជាមួយស្ត្រី ដែលឆ្លងនោះចំនួន ៧នាក់ ក្នុងនោះមានម្នាក់ប៉ះពាល់ផ្ទាល់ និង៦ នាក់ទៀតប៉ះពាល់ដោយ ប្រយោល ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យរួចរាល់ហើយ៕

អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង