Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ជំរុញមន្ត្រីគណបក្សពង្រឹង និងបង្កើនការជឿទុកចិត្តដល់ថ្នាក់ដឹកនាំ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន បានជំរុញឱ្យមន្ត្រីគណបក្សទាំងអស់ ត្រូវបន្តស្មារតីសាមគ្គី និងខិតខំអនុវត្តនូវបណ្តាភារកិច្ចចំពោះមុខឱ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀត ដើម្បីពង្រឹងកម្លាំង ប្រជាប្រិយភាព និងការជឿទុកចិត្តមកលើការដឹកនាំរបស់គណបក្សដែលកំពុងដឹកនាំរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីសម្ពោធ និងកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្រយា ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី បណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក បានលើកឡើងថា ការដណ្តើមប្រៀបឈ្នះរបស់បក្សក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ កន្លងមកនេះគឺជាជោគជ័យធំធេងណាស់។

លោកស្រីបណ្ឌិត បានក៏ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សមាជិកសមាជិកាគណបក្សទូទាំងឃុំ ដែលកន្លងមកនេះបានខិតខំប្រឹងប្រែងបំពេញការងារដោយភាពស្មោះត្រង់ជូនគណបក្ស និងប្រជាជន។

ទោះជាលទ្ធផលដែលទទួលបាននេះល្អប្រសើរយ៉ាងណាក៏ដោយ លោកស្រីបណ្ឌិត ជា សិរី នៅតែអំពាវនាវឱ្យសមាជិកបក្សបន្តថែរក្សាប្រពៃណីដ៏ល្អរបស់ខ្លួនបន្តទៀត ដោយត្រូវធ្វើអ្វីៗគ្រប់យ៉ាងទាំងកម្លាំងកាយ និងកម្លាំងចិត្តដើម្បីបម្រើការពារផលប្រយោជន៍ប្រជាជន សង្គមជាតិ និងគណបក្សប្រជាជនបន្តទៀត។

លោកស្រីបណ្ឌិតបានសង្កត់ធ្ងន់ថា ជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កន្លងមកនេះមានតម្លៃធំធេងណាស់នៅក្នុងការថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍជាតិ។ ដូចនេះសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវបន្តការគាំទ្រឱ្យពេញទំហឹងចំពោះគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងត្រូវចូលរួមអនុវត្តឱ្យសកម្មថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យទទួលបានការរីកចម្រើន និងសម្បូររុងរឿងក្រោមដំបូលសុខសន្តិភាព។

គួរបញ្ជាក់ថា អគារស្នាក់ការគណបក្សឃុំក្រយា ដែលសម្ភោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ មានទទឹង ៧,២០ ម៉ែត្រ  បណ្ដោយ ១២ ម៉ែត្រ ក្នុងនោះក៏មានរបង ២៥ ម៉ែត្រ និងមានខ្លោងទ្វារ ៤ ម៉ែត្រ បន្ទប់ទឹកចំនួន ១ ខ្នង ២ បន្ទប់។ សំណង់នេះបានចាប់ផ្ដើមសាងសង់នៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បញ្ចប់ការសាងសង់នៅ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ចំណាយថវិកាចំនួនសរុប ២៦ ០០០ ដុល្លា ដែលជាអំណោយ លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ដើម្បីជាចំណងដៃប្រវត្តិសាស្ត្រជូនមន្ត្រីជូនសមាជិកគណបក្ស និងប្រជាពលរដ្ឋ ក្នុងឃុំសម្រាប់ប្រើប្រាស់។

នៅរសៀលថ្ងៃដដែលនោះដែរ លោកស្រីបណ្ឌិត ជា សិរី ក៏បានអញ្ជើញកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់កុំព្យូទ័រ និងប្រគល់កុំព្យូទ័រដល់វិទ្យាល័យតាំងក្រសាំង ចំនួន ៣០ គ្រឿង និងវិទ្យាល័យ ហ៊ុន សែន សន្ទុក ចំនួន ២០ គ្រឿង ដែលជាអំណោយផ្ទាល់របស់លោកជំទាវបណ្ឌិតដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សក្នុងវិទ្យាល័យទាំង២។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ទៅកាន់ក្មួយៗសិស្សានុសិស្សថា ការទទួលបានបន្ទប់កុំព្យូទរ័សម្រាប់សិក្សាមុខជំនាញកុំព្យូទ័ររបស់វិទ្យាល័យទាំង២ នាពេលនេះគឺជាមោទនភាព និងជាសមិទ្ធផលថ្មីមួយទៀតដែលមិនធ្លាប់មានសម្រាប់សាលាទាំង២។ ជាមួយនេះ លោកស្រីបណ្ឌិតនូវបានបញ្ជាក់ថា ក្នុងសម័យប្រឡងឆ្នាំនេះ បើសិស្សណាប្រឡងបាននិទ្ទេស A នោះលោកស្រីនឹងទទួលបានអាហារូបករណ៍ ១០០% សិក្សានៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ រួមទាំងកន្លែងស្នាក់នៅ និងមានប្រាក់ឧបត្ថម្ភមួយចំនួនទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​ខេត្តកណ្តាល រៀបចំតុបតែងត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ បើក​វគ្គបណ្តុះបណ្តាលស្តីពី “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមសហគ្រាស គ្រឹះស្ថានផលិត ឥដ្ឋ ក្បឿង”

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ថ្មី ៣ បន្ថែមទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន

Sokha Hotels

ព័ត៌មានពេញនិយម