ព័ត៌មានជាតិ
ផ្ដន្ទាទោសឃាតកសរសៃប្រសាទ អារ.ក សម្លាប់ម្ដាយបង្កើតដាក់ពន្ធនាគារ៣០ឆ្នាំ
ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១នេះថា សំណុំរឿងក្ដីឃាតកម្មដោយអំពើឃោរឃៅ អារក. សម្លាប់ម្ដាយបង្កើតដោយកាត់ផ្ដាច់ក្បាលពីដងខ្លួន ត្រូវបានលោកចៅក្រម កុល កំពួល ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ « ឃាតកម្មដោយអំពើឃោរឃៅ ដោយមរណភាពនៃជនរងគ្រោះ »។

ជនដៃដល់ជាឃាតក ដែលតុលាការផ្ដន្ទាទោសឈ្មោះ អ៊ាម សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនលក់ម៉ូតូហុងដា មានលំនៅឋានផ្ទះជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សាត់ជ័យ។
លោក ជា សុវណ្ណ អធិការរងទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ បានរាយការជូនតុលាការក្នុងសវនាការថា នៅវេលាល្ងាចថ្ងៃទី ២៨សីហា ឆ្នាំ២០២០ លោកបានទទួលព័ត៌មានថា មានអំពើឃាតកម្មនៅក្នុងភូមិចោមចៅ ។ បន្ទាប់មកលោកដឹកនាំកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ ក៏បានឃើញសពស្ត្រីចំណាស់ម្នាក់ ត្រូវគេសម្លាប់កាត់ក្បាលផ្ដាច់ចេញពីដងខ្លួននៅមុខបន្ទប់ផ្ទះជួល និងកូនកាំបិតចុងស្រួចមួយនៅក្បែរសពសព។ ភ្លាមនោះសមត្ថកិច្ចបានប្រមូលព័ត៌មាននៅជុំវិញកន្លែងកើតហេតុទើបដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ហាក់ សីហា អាយុ៦៥ឆ្នាំ ជាអ្នករស់នៅខេត្តកំពង់ចាម ដែលទើបឡើងមកយកកូនប្រុសរបស់គាត់ទៅព្យាបាលជំងឺសរសៃប្រសាទ។ លោក ជា សុវណ្ណ បានបន្តថា ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចក៏ចាប់ស្វែងរកជនដៃដល់ ហើយក្រោយមកក៏ប្រទះឃើញឈ្មោះ អ៊ាម សំណាង ស្លៀកក្រមាឈរក្រោមដើមឈើ មានប្រឡាក់ឈាមនៅដៃ ពេលនោះសមត្ថកិច្ចក៏ចាប់ខ្លួនមកភ្លាម និងប្រមូលព័ត៌មានលំអិតនៅកន្លែងកើតហេតុ ទើបដឹងថា ជនដៃដល់ជាកូនបង្កើតជនរងគ្រោះ មានជំងឺសរសៃប្រសាទប្រចាំកាយ។
សមត្ថកិច្ចបញ្ជាក់ថា នៅល្ងាចថ្ងៃកើតហេតុ ជនគ្រោះ បានរៀបចំអីវ៉ាន់ដើម្បីនាំកូនទៅស្រុកកំណើតវិញ ហើយពេលនោះជនដៃដល់ដូចជាឡប់សតិ ដើរស្រាតពេញផ្ទះជួលជាហេតុធ្វើឲ្យគេគ្រប់គ្នាខ្លាចមានហ៊ាននៅក្បែរ។ ចំណែកម្ដាយចេះតែចាប់រាំងកូនមិនឲ្យចេញក្រៅទាំងស្រាតននលគក ពេលនោះស្រាប់តែជនដៃដល់បានទាត់ម្ដាយបង្កើត៣ជើងចំដើមទ្រូងដួលសន្លប់ស្ដូក។ បន្ទាប់មកជនដៃដល់ បានយកកូនកាំបិតចុងស្រួចមកអារក. ម្ដាយកាត់ក្បាលផ្ដាច់ពីក ហើយក៏រត់ចេញពីភូមិមកឈរលើទួលមួយរហូតដល់ប៉ូលិសតាមមកឃើញ។ នៅក្នុងសវនាការ ជនដៃដល់បានសារភាពម្ដងខុស ម្ដងត្រូវថា ខ្លួនមានជំងឺសរសៃប្រសាទយូរមកហើយនិងបានទទួលការព្យាបាលពីមន្ទីរពេទ្យរូស្ស៉ី ហើយនៅថ្ងៃកើតហេតុនោះ ខ្លួនឃើញម្ដាយបង្កើតដូចជាខ្មោចហើយក៏សម្លាប់គាត់ទៅ។
មេធាវីការពារផ្លូវច្បាប់ឲ្យជនដៃដល់ស្នើឲ្យតុលាការពិនិត្យលើស្ថានភាពជំងឺផ្លូវចិត្តរបស់ឃាតក បើមានការបញ្ជាក់ពីគ្រូពេទ្យជំនាញច្បាស់លាស់ គប្បីតុលាការលើកលែងចោទនិងដោះលែងជនដៃដល់ឲ្យរួចពីការឃុំឃាំង។ លោក សំ រិទ្ធីវាសនា ជាតំណាងអយ្យការ បានស្នើឲ្យតុលាការសម្រេចតាមច្បាប់ ហើយពេលនេះតុលាការបានសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ដោយសារជនដៃដល់គ្មានលិខិតបញ្ជាក់ពីគ្រូពេទ្យជំនាញអំពីរោគសរសៃប្រសាទនោះទេ គឺជនត្រូវចោទនិយាយតែមាត់៕
អត្ថបទ៖ មករា

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច